ភ្នំពេញៈ ទីតាំងជល់មាន់មួយកន្លែងដែលបើកលេងនៅកណ្តាលព្រៃក្នុងដីឡូត៍គ្មានលេខ ត្រូវបានកម្លាំងចម្រុះបើកប្រតិបត្តិការចុះបង្ក្រាបកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ប្រតិបត្តការនេះដឹកនាំដោយលោកម៉ៅ សឿត អធិការស្តីទីនៃអធិការដ្ឋាននគរបាលខណ្ឌ ជាលទ្ធផលសមត្ថកិច្ចរឹបអូសបានមាន់ជល់ ០៤ក្បាល, ម៉ូតូចាស់ ២គ្រឿង ម៉ាកហុងដាគុបជ្រុងសេ៧០ ពណ៌ខៀវ ពាក់ ស្លាកលេខ ភ្នំពេញ ១H-៤០៩៣ និង ម៉ាកហុងដាសេដេ ពណ៌ក្រហម ពាក់ស្លាកលេខ ១FD-៣១៦៦ ។
កៅអីជ័រ៧, កន្រ្តកដាក់មាន់១០ ស្បៃមុងសម្រាប់ធ្វើសង្វៀនជល់មាន់១ផ្ទាំង, កញ្ចក់សម្រាប់បាំងជល់មាន់១ផ្ទាំង និងស្គុតសំរាប់រំខ្នាយមាន់មួយចំនួន។
ចំណែកអ្នកមកជល់មាន់ បានរត់គេចខ្លួន បាត់អស់ នៅពេលសមត្ថកិច្ចយើងចុះទៅដល់។
បច្ចុប្បន្នសម្ភារៈពាក់ព័ន្ធបទល្មើសជល់មាន់ រួមទាំងមាន់ចំនួន៤ក្បាល សមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់ ៕ សណ្តោស