ក្រុមជម្រើសជាតិអាហ្សង់ទីនបានបង្ហាញពីការរួបរួមសាមគី្គគ្នាដោយបានធ្វើពិធីខួប កំណើតវ័យ៣១ឆ្នាំដល់ខ្សែប្រយុទ្ធ Lionel Messi មុនពេលប្រកួតចុងក្រោយ ប៉ះនឹងជម្រើសជាតិនីហ្ស៊េរីយ៉ា។
ខ្សែប្រយុទ្ធ Sergio Aguero មិត្តរួមជាតិរបស់ Lionel Messi បានបង្ហោះរូបជាមួយគ្នាដើម្បី ផ្ញើសារជូនពរ Messi នៅលើបណ្តាញសង្គម Instagram។ ចំណែកកីឡាករ Messi ក៏បានបង្ហោះរូបភាពផ្លុំទៀននំខួបកំណើតនិងថតរូបជាមួយកូនស្រីរបស់កីឡាករ Angel Di Maria និងកូនប្រុសស្រីផ្ទាល់ខ្លួនផងដែរ។
សម្រាប់កម្មវិធី world Cup នៅក្នុងប្រទេសរុស្ស៊ីវិញ ក្រុមអាហ្សង់ទីន លេងមិនលូវល្អឡើយក្រុមជើងឯកពីរសម័យនេះ ត្រូវតែឈ្នះនីហ្សេរីយ៉ា ដើម្បីបានឱកាស ទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ វីរបុរសបាល់ទាត់អាហ្សង់ទីន លោក Maradona បាន ដាក់សំណើសូមជួបកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន មុនបញ្ចប់វគ្គចែកពូល ៕ ដេវីត