ខេត្តកំពង់ធំ៖ គ្រោះធម្មជាតិរន្ទះបាញ់់បានប្រហារជីវិតស្រ្ដីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច អន្លង់តាអី ភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
សពជនរងគ្រោះឈ្មោះ រ៉េត សំអាត ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំ ខាងលើ។
មូលហេតុ ជនរងគ្រោះកំពុងជិះម៉ូតូពេលកំពុងមានភ្លៀងត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី