ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមិទ្ធិផលដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ថ្ងៃនេះ កើតចេញពីការរួមកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រោមការដឹកនាំរបស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលជាព្រះគ្រូចៅអធិការ បានធ្វើឲ្យទីអារាមនេះ មានការរៀបចំ និងកែលម្អឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រួមមានរោងឧបោសថ ១ខ្នង កុដិព្រះសង្ឃ ២ខ្នង ផ្ទះបាយ ១ ខ្នង អាគារប៉ុស្តិ៍សុខភាព ១ខ្នង និងសមិទ្ធិផលមួយចំនួនទៀត។ ក្រៅពីនោះ ក៏នៅមានសមិទ្ធិផលធំៗមួយចំនួនទៀត ក្នុងនោះមានព្រះវិហារ ១ខ្នង និងអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ និងអគារអន្តេវាសិកដ្ឋាន ១ខ្នង កំពុងដំណើរការសាងសង់ ក៏ដូចជាផ្លូវបេតុងចូលវត្ត ១ខ្សែ ប្រវែងជិត ៤០០ម៉ែត្រ ចាក់ដីក្នុងបរិវេណវត្ត ដោះស្រាយថ្លៃជាវស្រះទឹកប្រគេនវត្ត និងរៀបចំប្រព័ន្ធលូក្នុងវត្ត ដែលជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ ៕


ចែករំលែក៖