ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវគ្រប់អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា និងប្រជាពលរដ្ឋព្រមទាំងប្រជាពលរដ្ឋ ស្ថាប័ន អង្គភាពពាក់ព័ន្ធ វិស័យឯកជន សាសនា បន្តយកចិត្តទុកដាក់ ដើម្បីបន្តរក្សាការពារ ជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ មានសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ របស់ប្រទេសជាតិយើង យើងត្រូវចូលរួមទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៏ឲ្យបានល្អប្រសើរ ដើម្បីសង្គម ប្រទេសជាតិចាកផុតពីក្តីវិនាស បំផ្លាញដោយសាគ្រឿងញៀន ។
ក្នុងពិធីអបអរសាទេ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៏គ្មនគ្រឿងញៀន» នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។
លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា ៖ ជារៀង រាល់ឆ្នាំ ថ្ងៃទី២៦មិថុនា ជាថ្ងៃដែលមហាសន្និបាទអង្គការសហប្រជាតិឆ្នាំ១៩៨៧ សម្រេចកំណត់យក សម្រាប់ប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទផ្សេងៗ ដើម្បី ដាស់តឿន និងក្រើនរំលឹកដល់ជនគ្រប់រូប ឲ្យយល់ដឹងពីផលបះពាល់ និងគ្រោះថ្នាក់នានា ដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន និងបំផុលស្មារតី ក៏ដូចអំពាវនាវ ឲ្យយកចិត្តទុកដាក់នឹងចូលរួមយ៉ាងសកម្មថែមទៀត ក្នុងគ្រប់សកម្មភាពដែលគាំទ្រដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងប្រយោល ។ ដូច្នេះ ក្នុងនាមប្រទេសសមាជិកអង្គការសហប្រជាតិ កម្ពុជា បានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងគ្រប់យុន្តការ និងសកម្មភាព ទាំងក្នុងក្របជាតិ អនុតំបន់ តំបន់ និងអន្តរជាតិ ។
លោកនាយតឧត្តមសេនីយ៍ បានបន្តថា៖ ការប្រារព្ធទិវាដ៏មានអត្ថន័យថ្ងៃនេះ គឺការបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីឆន្ទះដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានតស៊ូយ៉ាងប្តូរផ្តាច់ បង្ការទប់ស្កាត់ និងបង្រ្កាប់ឲ្យខានតែបាន នូវរាល់បញ្ហា ក៏ដូចជាបទល្មើសដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការដុតបំផ្លាញគ្រឿងញៀន ក្នុងឱកាសកម្ពុជា ប្រារពទិវាអន្តរជាតិ ប្រយុធ្ធប្រឆាំគ្រឿង ញៀន នាថ្ងៃនេះ រួមមាន វត្ថុតាងរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្តាល ដែលគណៈកម្មការយើងខ្ញុំបានរៀបចំរួចជាស្រេច តាមលក្ខណៈ បច្ចេកទេស និងសុវត្ថិភាព នៅចំពោះមុខគណៈអធិបតី និងអង្គពិធី បានដកហូតចេញពី៖សំណុំរឿង ព្រហ្មទណ្ឌចំនួន ៩របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានគ្រឿងញៀនសរុបចំនួន ៦៣គីឡូ ៧៨៥ក្បៀស ៦៦ក្រាម ។ សំណុំរឿង ព្រហ្មទណ្ឌចំនួន ១១០ របស់សាលាដំបូងខេត្តកណ្តាល ដែលមានគ្រឿងញៀន សរុបចំនួន ៤៣២,៥៤ក្រាម ។ គ្រឿងញៀនសរុបដែលត្រូវដុតបំផ្លាញ នៅក្នុងអង្គពិធីនេះ មានចំនួន ៦៤គីឡូ ក្រាម ១៩១ក្បៀស២ក្រាម ។
លោកបន្ដថា៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មការធ្លាប់បានដុតបំផ្លាញ គ្រឿងញៀន អស់មួយចំនួនធំ វត្ថុតាងគ្រឿងញៀនដ៏ច្រើន ដែលនឹងត្រូវដុតបំផ្លាញក្នុងពេលនេះ គឺជាទ្ធផលដែលសមត្ថកិច្ច បានបង្ក្រាប និងចាប់យកនៅក្នុងឆ្នាំ២០១៧ ហើយក៏ជាលទ្ធផល នៃការអនុវត្ត ផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀន ខុសច្បាប់ លើកទី២ និងទី៣ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ហើយសកម្មភាពទាំងអស់នេះ គឺជាព្រឹត្តិការណ៍ ដ៏ធំលើកទី៣ ដែលបង្ហាញ ឲ្យសាធារណជន និងប្រជាពលរដ្ឋ បានឃើញថា សមត្ថកិច្ចបានធ្វើការដុតបំផ្លាញ វត្ថុតាងជាច្រើន ដែលបានបង្ក្រាបបាន នាពេលកន្លងមក ។ មានមាតិជាច្រើនបានលើកឡើងថា សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន បានហើយមិនដឹងជាយកតៅណា? នេះគឺជាសាឆ្លើយតប និងជាសកម្មភាព ដែលបង្ហាញឲ្យឃើញវត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាំឱកាស តិវាគ្រឿងញៀនអន្តរជាតិលើកទី១៩ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ។ បរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើយើងបង្ក្រាបមិនទាន់ពេលនោះ វាបង្ករផលប៉ះពាល់ ដល់សុភាពប្រជាពលរដ្ឋ ជាបិសេសក្នុងស្រទាប់យុវវ័យ រាប់ពាន់នាក់ហើយបើគិតជាទឹកប្រាក់មានប្រមាណជាង ២លានដុល្លារអាមេរិក ៕ សំរិត