ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចទូរស័ព្ទក្នុងបន្ទប់បានសម្រេច ខណៈម្ចាស់កំពុងលង់លក់តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពចូលលួចទូរស័ព្ទនៅក្នុងបន្ទប់ជួល ខណៈម្ចាស់កំពុងដេកលក់លក់កាលពីវេលាម៉ោង ៣ និង៤០ នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ចំណុចសហគមន៍ទី៦ ផ្កូវលំ ក្រុ១ ផ្ទះលេខ 479E ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពេលលួចបានហើយបំណងគេចខ្លួនត្រូវបងថ្លៃជនរងគ្រោះមកទាន់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យទី ១មានឈ្មោះ ម៉ី សុខភារ៉ាភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅសព្វថ្ងៃបុរីសន្តិភាព ២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យទី ។ ទី២មាន ឈ្មោះ ស៊ឺ ឯសូនី ភេទ ប្រុស៣០ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ផាន់ ស្រី ភេទប្រុសអាយុ៥៥ ឆ្នាំមុខរបរ រត់ម៉ូតូឌុបមានទីលំនៅផ្ទះលេខ479E ក្រុមទី១ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់មានទូរស័ព្ទដៃចំនួន២ គ្រឿង អាយហ្វូន ពណ៌សមួយគ្រឿង(130 ដុល្លារ)ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌សមួយគ្រឿងប្រាក់ ៤៣ម៉ឺនរៀល ។

សាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុកាលពីថ្ងៃទី ២៥ ខែមិថុនា២០១៨ វេលាម៉ោង ៦ និង ០០នាទីជនរងគ្រោះ បានចាក់សោទ្វារផ្ទះរួចក៏ចូលដេកធម្មតា ។ ដោយបានទុកទូរស័ព្ទចំនួន ២ គ្រឿងសាកថ្មនៅលើតុ ចុងជើងចំណែកកាបូបលុយជនរងគ្រោះទុកនៅក្នុងហោប៉ៅ ខោចំហៀងខ្លួន ។ រហូតដល់ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង ៣ និង៤០ នាទី ក៏មានប្អូនថ្លៃរបស់ជនរងគ្រោះក្រោក ទៅទិញត្រីលក់ ពេលនោះក៏ស្រាប់តែឃើញទ្វារផ្ទះចំហរ ហើយស្រែក ប្រាប់ជនរងគ្រោះថាមានចោរចូលគាស់ផ្ទះហើយជនរងគ្រោះ ក៏បានក្រោកឡើងចេញក្រៅផ្ទះនាំគ្នាដើររកមើលក៏ស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ឈរទីងងឹតចម្ងាយពីផ្ទះជនរងគ្រោះប្រហែល ៦០ម៉ែត ។

ពេលនោះជនរងគ្រោះបានស្រែកហៅឱ្យឈប់ដើម្បីសួរនាំតែជនទាំងពីរនាក់នោះពុំបានឈប់ទេបែរជានាំគ្នារត់តែត្រូវជនរងគ្រោះ និងអ្នកជិតខាងបានដេញចាប់ឃាត់ខ្លួនបានចំនួន ២ នាក់នោះតែម្ដងរហូតដល់ម៉ោង ៦ និង៣០នាទីទើបប្រគល់ខ្លួនជូនសមត្ថកិច្ចសួរនាំ ។

ជនសង្ស័យទាំង២ នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ២ ឃាត់ខ្លួនយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនមកផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការទៅតាមច្បាប់ ៕ សុខាសែនជ័យ

ម្ចាស់របស់

ជនសង្ស័យ


ចែករំលែក៖