ខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលោម៉ោង ១១និង៣០នាទីព្រឹក មានករណីក្មេងលង់ទឹកស្រះបណ្តាលឲ្យស្លាប់ស្ថិតនៅ ភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ វីន លាងជឺ អាយុ ០៣ឆ្នាំស្នាក់នៅភូមិ/ឃុំកើតហេតុខាងលើ ។
មូលហេតុ: ក្មេងប្រុសរងគ្រោះចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង ដោយពុំមានអ្នក និងគ្មានអ្នកណាបានដឹងថា ក្មេងចុះលេងទឹកស្រះទេ ។
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើកោសល្យវិច័យ រួចប្រគល់សាកសពអ្នកឪពុក ម្ដាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី