ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងដោះស្រាយបញ្ហាប្រឈមដល់បងប្អូនកូនក្មួយកម្មករកម្មការនីប្រមាណ២១,៤៦៥នាក់ មកពីរោងចក្រ១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
រោងចក្រសហគ្រាសទាំង១៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីមកជួបសំណេះសំណាលជាមួយសម្តេចតេជោ នាព្រឹកនេះ មកពីរោងចក្រក្នុងក្រុងកំពង់ឆ្នាំងចំនួន២, រោងចក្រក្នុងស្រុកកំពង់ត្រឡាច ចំនួន៩ ,រោងចក្រក្នុងស្រុកសាមគ្គីមានជ័យចំនួន២ និងស្រុករលាប្អៀរចំនួន១។ រោងចក្រទាំង១៤នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, រោងចក្រផលិតស្បែកជើង១,រោងចក្រផលិតកាបូប ២, រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ២ និងម៉ាស៊ីនកិនស្រូវចំនួន២។ ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ៕