ព័ត៌មានទាន់ហេតុការណ៍៖

Smart ឈ្នះពានរង្វាន់ប្រតិបត្តិករល្អបំផុតក្នុងទីផ្សារ ដែលកំពុងរីកចម្រើននៅតំបន់អាស៊ី

ចែករំលែក៖

សិង្ហបុរី៖ ក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេសកម្ពុជា Smart Axiata ត្រូវបានប្រកាសជាជ័យលាភីរង្វាន់ប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុតក្នុងទីផ្សារ ដែលកំពុងរីកចម្រើននៅតំបន់អាស៊ីកាលពីម្សិលមិញដោយក្រុមហ៊ុនTelecom Asia ។ ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata លោក Kanishka Wickrama បានតំណាងឲ្យក្រុមហ៊ុនក្នុងការទទួលពានរង្វាន់នៅក្នុងពិធីប្រគល់រង្វាន់Gala Award នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍Suntec ក្នុងប្រទេសសិង្ហបុរី ។

ក្រុមហ៊ុនSmart ត្រូវបានជ្រើសរើសជាជ័យលាភីពីក្រុមហ៊ុន ដែលត្រូវបានចម្រាញ់ ដែលរួមមានក្រុមហ៊ុនទូរស័ព្ទចល័តពីប្រទេសម៉ាឡេស៊ីប្រទេសឥណ្ឌាប្រទេសហ្វីលីពីនប្រទេសឥណ្ឌូនេស៊ី ។ ក្រុមហ៊ុនTelenor Myanmar បានឈ្នះពានរង្វាន់ប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុតក្នុងទីផ្សារ ដែលកំពុងរីកចម្រើននៅតំបន់អាស៊ីកាលពីឆ្នាំមុន ។

ពានរង្វាន់Telecom Asia គឺជាពានរង្វាន់ ដែលបានដំណើរកាដ៏យូរអង្វែង និងមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅក្នុងតំបន់ផ្នែកឧស្សាហកម្មទូរគមនាគមន៍ ។ ក្នុងខួបលើកទី២១របស់ខ្លួនក្នុងឆ្នាំនេះក្រុមហ៊ុនទទួលស្គាល់នូវការប្រតិបត្តិបែបច្នៃប្រឌិត និងដំណើរការដ៍ល្អរបស់ប្រតិបត្តិករសេវាកម្ម និងប្រតិបត្តិនៅក្នុងឧស្សាហកម្មនេះនៅអាស៊ី ។ កាជ្រើសរើសនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញឯករាជ្យក្នុងឧស្សាហកម្មនេះ ដែលបានចូលរួមការបោះឆ្នោតដោយផ្អែកលើការច្នៃប្រឌិតលទ្ធផលការងារផ្នែកហិរញ្ញវត្ថុបច្ចេកវិទ្យាភាពដឹកនាំក្នុងទីផ្សារ និងអភិបាលកិច្ចសាជីវកម្ម ។

លោកអាឡានតាន់នាយកមាតិកា និងយុទ្ធសាស្រ្ដប្រចាំតំបន់របស់ក្រុមហ៊ុនQuestex Asia Ltd. បានមានប្រសាសន៏ថា៖”ក្រុមហ៊ុនSmart Axiata បានបង្ហាញឲ្យឃើញថាខ្លួនគឺជាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ដែលរីកចម្រើនលឿនបំផុតនៅក្នុងទីផ្សារអាស៊ីបា៉ស៊ីហ្វិច ដែលកំពុងរីកចម្រើនបំផុត ។ ក្នុងនាមជាអ្នកនាំមុខក្នុងទីផ្សារដ៏ប្រកួតប្រជែងជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្រុមហ៊ុនSmart បានទទួលជោគជ័យក្នុងការទទួលបាននូវភាពវិជ្ជមានលើផ្នែកទីផ្សារហិរញ្ញវត្ថុ និងកំណើនអតិថិជនខណៈពេល ដែលក្រុមហ៊ុនពង្រឹងទូរស័ព្ទរបស់ខ្លួន និងភាពជាអ្នកដឹកនាំលើផ្នែកទិន្នន័យព្រមទាំងតួនាទីជាអ្នកបង្កើតប្រព័ន្ធអេកូប្រកបដោយភាពច្នៃប្រឌិតតាមរយៈផលិតផលក៏ដូចជាយុទ្ធនាការជាច្រើន ។ នៅពេល ដែលឧស្សាហកម្មនេះកំពុងឈានចូលទៅក្នុងយុគសម័យឌីជីថលក្រុមហ៊ុនSmart ក៏ចាប់ផ្តើមធ្វើការកំណត់ឡើងវិញនូវឧស្សាហកម្មនេះតាមរយៈគំនិតផ្តួចផ្តើមឌីជីថលជាច្រើន ។ និយាយជារួមទៅវាគឺជាឆ្នាំគំរូសម្រាប់ក្រុមហ៊ុនSmart Axiata ។ ”

នាយកប្រតិបត្តិក្រុមហ៊ុនSmart Axiata លោកថូម៉ាស់ហ៊ុនបានស្វាគមន៍ពានរង្វាន់នេះជាការទទួលស្គាល់ពេញទំហឹងលើភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និងទីផ្សាររបស់របស់ក្រុមហ៊ុនSmart ក្នុងការនាំយកការភ្ជាប់បណ្តាញទូរស័ព្ទចល័តទំនើបព្រមទាំងការផ្តល់សេវាកម្មជាច្រើនដល់អតិថិជនរាប់លាននាក់នៅក្នុងប្រទេសកម្ពុជា ។

លោកថូម៉ាស់បានមានប្រសាសន៍ថា៖“នេះគឺពិតជាមោទនភាពសម្រាប់ក្រុមហ៊ុនSmart និងប្រទេសកម្ពុជា ដែលយើងត្រូវបានទទួលស្គាល់ថាជាប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុតក្នុងទីផ្សារ ដែលកំពុងរីកចម្រើននៅក្នុងតំបន់ ។ បុគ្គលិកទាំងអស់របស់យើងតែងតែខិតខំបំរើដល់អតិថិជនជាទីពេញចិត្តរបស់យើងដៃគូ និងភាគីពាក់ព័ន្ធឲ្យបានកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាពតាមរយៈការផ្ដល់តំលៃសមរម្យភាពច្នៃប្រឌិតភាពសាមញ្ញ និងគុណភាពនៃការរស់នៅ ។ ”

លោក ថូម៉ាស់ បានបន្ថែមទៀតថា៖ ក្រុមហ៊ុនSmart បានអះអាងខ្លួនសារជាថ្មីម្ដងទៀតថាជាអ្នកវិនិយោគយូរអង្វែងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ។ ដើម្បីឲ្យប្រាកដថាយើងនៅបន្តប្ដេជា្ញក្នុងការផ្តល់នូវការសន្យារបស់យើងក្នុងការបង្កើនគុណភាពជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់តាមរយៈបណ្តាញទំនាក់ទំនងលំដាប់ពិភពលោកបទពិសោធន៏ឌីជីថលពិសេសៗ និងការចូលរួមក្នុងកម្មវិធីទំនួលខុសត្រូវសង្គមដើម្បីឆ្ពោះទៅកាន់គោលដៅក្នុងការក្លាយជាជើងឯកឌីជីថលរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២០ ៕ វឌ្ឍនា


ចែករំលែក៖