ប៉ូលិសអាមេរិកបានបញ្ជាក់ថា មាន ករណីផ្ទុះជាទ្រង់ទ្រាយធំមួយ កាលពី ថ្ងៃទី២៦ ខែមិថុនា នៅក្នុងមន្ទីរពេទ្យ Coryell Memorial រដ្ឋតិចសាស់ បណ្តាល ឲ្យមនុស្ស៤នាក់រងរបួស។
សារព័ត៌មាន Sputnik បានផ្សាយថា ការផ្ទុះកើតចេញពីតំបន់ពង្រីកអគារ ដែលកំពុងតែធ្វើការសាងសង់បណ្តាលឲ្យផ្នែកមួយនៃអគារត្រូវបាក់ស្រុត។
កម្លំាងជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ និងជម្លៀសមនុស្សនៅក្នុងមន្ទីរពេទ្យទៅកាន់តំបន់សុវត្ថិភាព។ អ្នកជំងឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀតនៅទីក្រុង Hamilton រដ្ឋតិចសាស់។
ស្នងការប៉ូលិសនៅក្នុងតំបន់ លោក Gatesville បានបញ្ជាក់ថា មានមនុស្ស ១២នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានសំឡេងផ្ទុះយ៉ាងខ្លាំងនិងមានផ្សែងចេញពីតំបន់នោះផងដែរ។
សាក្សីម្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា «នៅក្នុងអគារកំពុងសាងសង់មានម៉ាស៊ីនភ្លើងមួយផ្ទុះ ទើបបណ្តាលឲ្យ អគារបាក់ស្រុត ។ រូបភាពបានបង្ហាញ ឲ្យឃើញថា បំណែកបាក់បែកបានខ្ទាត យ៉ាងឆ្ងាយ ដោយសារតែកម្លាំងផ្ទុះខ្លាំង៕ ម៉ែវ សាធី