ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីជួបជុំបងប្អូនជិះម៉ូតូដួលបោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទើបតែចេញពីជួបជុំជាមួយបងប្អូនហើយបំណងទៅបន្ទប់ជួលស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃពុធ១៥កើត ខែបឋមសាធឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវ និងថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ នៅចំណុចមុខអាកាសយាន្តដ្ឋានពោធិ៍ចិនតុង តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ទាំទំ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកនំស្រួសលីលី ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តបាត់ដំបង ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះដួលបោកក្បាលដេកដួលលើផ្លូវទាំងថ្លុកឈាម ដោយមិនដឹងថាប៉ះជាមួយអ្វី រឺក៏ដួលខ្លួនឯងនោះទេភ្លាមៗនោះប្រជាពលរដ្ឋ ក៏ខលហៅរថយន្តសង្គ្រោះដើម្បីមកពិនិត្យតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

បើតាមការបញ្ជាក់ពីបុរសម្នាក់ ដែលអះអាងថា ជាបងថ្លៃជនរងគ្រោះនោះបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈជនរងគ្រោះចេញពីធ្វើការក៏បានទៅលេងបន្ទប់ជួលគាត់នៅម្តុំផ្សារព្រៃទាដោយមានការផឹកសុីផងដែរ ពេលផឹកសុីចប់ជនរងគ្រោះក៏ជិះម៉ូតូម៉ាកហុងដា សង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY 0092 ដោយបំណងទៅបន្ទប់ជួលនៅភូមិទួលពង្រតែមួយសន្ទុះក្រោយមក ស្រាប់តែលឺដំណឹងថា ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតពិនិត្យជាកស្តែងឃើញថា ម៉ូតូជនរងគ្រោះសង្ស័យបុករថយន្តពីក្រោយព្រោះមានស្មានខូចខាតកាងខាងមុខ ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនយកឯកសារមកទទួលយកទៅវិញ ៕ សុខាសែនជ័យ


ចែករំលែក៖