ភ្នំពេញ៖ ស្ត្រីម្នាក់ចេញពីមើលបាល់នៅសូរិយ៉ាម៉ល ជិះម៉ូតូបំណងទៅផ្ទះស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពប្លន់យកម៉ូតូnexមួយគ្រឿង គេចខ្លួនបាត់ដោយសុវត្តិភាព ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខស្ថាននីប្រេងឥន្ទះតេលា តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភំ្នពេញ ។
ជនរងគ្រោះឈ្មោះ ស្រីមុំ អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងបូរីលឹមឈាងហាក់ ។ ចំណែកម៉ូតូ ដែលត្រូវជនសង្ស័យប្លន់យកនោះម៉ាកnex ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1GU 8685 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងប្តីបាននាំគ្នាទៅមើលបាលទាត់នៅសូរិយាម៉ល បន្ទាប់មករូបគាត់ និងប្តីក៏ទាន់សម្តីគ្នាបន្តិចបន្តូចពេលនោះរូបគាត់ ក៏បានជិះម៉ូតូចេញមកផ្ទះតែម្នាក់ឯងដោយប្តីជិះតាក់ស៊ីមកតាមក្រោយ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូចំនួន២គ្រឿងម៉ាក nex មួយគ្រឿង និងហុងដាសង់មួយគ្រឿងដោយមិនចាំស្លាកលេខនោះទេ ហើយបានជិះមកក្បែរគាត់ធាក់ផ្តួលរួចគំរាមមិនឲ្យស្រែកមិនហ៊ានតែស្រែកគេ និងបាញ់ចោល ពេលនោះរូបគាត់ក៏រត់ចេញពីកន្លែងម៉ូតូឲ្យអ្នកជិតខាងជួយ ពេលនោះជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
បន្ទាប់មកមានយុវជនម្នាក់ ដែលឃើញហេតុការណ៍នេះបានដឹកជនរងគ្រោះនៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរហើយនគរបាលបាននាំជនរងគ្រោះមកចង្អុលបង្ហាញដោយសាតែនៅខាងទឹកដីសង្កាត់ស្ទឹងមានជ័យ២ ទើបប្រគល់ឲ្យនគរបាលសង្កាត់ស្ទឹងមានជ័យទី២ធ្វើការសាកសួរបន្ត៕ សុខាសែនជ័យ