ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយពេញទំហឹងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចជិតជញ្ជីងថ្លឹងឡានចាស់ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកvisto ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ2AC 3251 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកលេត ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CP 6277 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ចំណែករថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ