ភ្នំពេញ៖ ជនអនាថាម្នាក់បានដេកស្លាប់ នៅកន្លែងចាក់សំរាមជាប់របងមន្ទីរពេទ្យរុស្សីបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើល និង សមត្ថកិច្ចចុះអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរបង់មន្ទីរពេទ្យរុស្សី នៅតាមបណ្ដោយផ្លូវលេខ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានអ្នកពីអ្នករើសអេតចាយ បានប្រាប់អោយដឹងថារូបគាត់ស្គាល់គ្នាជាមួយជនរងគ្រោះពេលដើរើសអេតចាយជាមួយគ្នា ប៉ុន្តែនៅថ្ងៃកើតហេតុវេលាម៉ោង៦ព្រឹក ខ្លួនបានឃើញជនរងគ្រោះដេក នៅកន្លែងកើតហេតុក្នុងស្ថានភាពទ្រុតទ្រោម មានជម្ងឺគ្រប់ប្រភេទ ក៏បានដើទៅដាស់ ប៉ុន្តែមិនភ្ញាក់ក៏ដឹងថាជនរងគ្រោះស្លាប់បាត់បង់អាយុទៅហើយ។ ឃើញដូចនេះខ្លួនក៏បានរាយការណ៍ជននគរបាលទំនប់ទឹក ចុះមកត្រួតពិនិត្យតែម្តង ៕ ស រស្មី