ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស៣០០បើកបុកអ្នកជិះម៉ូតូម្នាក់នៅស្រុកស្រីស្នំបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តឡិចស៊ីស៣០០ មួយគ្រឿងបានបើកបុក អ្នកជិះម៉ូតូម្នាក់ នៅស្រុកស្រីស្នំ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបើករត់គេចពីកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើបន្ទាត់ផ្លូវជាតិលេខ៦៨ ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ស្ថិតនៅភូមិមោងខាងជើង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូស្របទិសគ្នាពីជើងទៅត្បូងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

អ្នកបើកបរម៉ូតូម៉ាកទ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1N4965 បើកបរដោយឈ្មោះឈុំ ឆាន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិយាយម៉ី ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរកសិករ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តសៀមរាប ។

ចំណែករថយន្តបង្កម៉ាកឡិចស៊ីស៣០០ពណ៌ទឹកប្រាក់ មិនស្គាល់ស្លាកលេខ បើករត់គេចបាត់ ។ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកជនបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖