ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខយាមនៅសណ្ឋាគារជីជីភី ត្រូវបានជនង្ស័យម្នាក់ធ្វើសកម្មភាពចូលលួចទូរស័ព្ទ និងអាកូមហើយគេចខ្លួនបាត់ ខណៈកំពុងដេកលក់មួយភាំង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារជីជីភី តាមបណ្តោយផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២ ខណ្ឌចំការមន រាជធានីភំ្នពេញ ។
ជនរងគ្រោះឈ្មោះអ៊ូ ម៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្ថិសុខ ស្នាក់នៅសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារដែលបាត់នោះមាន ទូរស័ព្ទដៃម៉ាក Huvay មួយគ្រឿង និងអាយកូមមួយគ្រឿង ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដាក់ទូរស័ព្ទសាកថ្មចំណែកអាកូមបានទុកនៅជិតគ្នាផងដែរ ហើយក៏បានសម្រាកមួយភាំង ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូវីវ៉ាកញ្ចាស់មួយគ្រឿង មកធ្វើសកម្មភាពលួចកទូរស័ព្ទ និងអាកូម ភ្លាមនោះរូបគាត់ក៏ភ្ញាក់ទាត់តែត្រូវបានជនសង្ស័យយកកាំបិតមកគំរាមដោយសាររូបគាត់តែម្នាក់ឯង ទើបមិនហ៊ានតតាំងត្រូវជនសង្ស័យរត់គេចខ្លួនបាត់ ។
ក្រោយពលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុសួរនាំហើយបានត្រឹមឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ ៕ សុខាសែនជ័យ