ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត និងម៉ូតូបុកគ្នានៅមុខប៉ុស្តិ៍ទឹកល្អក់៣បណ្តាលឲ្យប្តីប្រពន្ធរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿង រេចង្កូតទៅបុកម៉ូតូគុបមួយគ្រឿងជិះដោយប្តីប្រពន្ធពីរនាក់ បញ្ចា្រសទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត៨យប់ ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ខាងមុខប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពត៌មាននៅកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកRang Rove ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AA-6456ធ្វើដំណើរទិសដៅពីកើតទៅលិច ទំនងជាស្រវឹងស្រា ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅខាងផ្លូវម៉ូតូ ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុងពណ៌ស្លែពាក់ស្លាកលខ ប 1268ភព1 ជិះដោយប្តីប្រពន្ធ២នាក់ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ បាក់ជើងខាងឆ្វេងម្ខាង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ ។ ហើយរថយន្តបានព្យាយាមបើករត់ប្រមាណជា២០០ម៉ែត្របែកកង់ទៅមុខលេងរួច និងបាក់កញ្ចក់ម្ខាងផ្នែកខាងឆ្វេង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់នំងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សទុកនៅការិយាល័យផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖