ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយសាងសង់រយៈពេល ៣០ខែ គិតចាប់ពីថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នេះទៅ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ក្នុងរាជធានីភ្នំពេញ តម្លៃជាង២២លានដុល្លារ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ការដ្ឋានសាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ក្នុងរាជធានីភ្នំពេញ តម្លៃជាង២២លានដុល្លារ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចបានចូលមកដល់រាជធានីភ្នំពេញក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ សម្តេចមិនដែលមានក្តីសង្ឃឹមសោះថា រាជធានីភ្នំពេញមានការវិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖រាជធានីភ្នំពេញនាពេលបច្ចុប្បន្នប្រឈមការកកស្ទះ៣យ៉ាងរួមមាន៖ កកស្ទះចរាចរ កកស្ទះលូ និងកកស្ទះទី៣ គឺកកស្ទះសំរាម, ។

-សម្តេចតេជោបានថ្លែងថា៖ ពីមុនគិតត្រឹមរកទឹកស្អាត និងភ្លើងសម្រាប់ប្រើប្រាស់ មិនបានគិតដល់ការកកស្ទះចរាចរទេ តែពេលបច្ចុប្បន្នទាមទារឲ្យមានការគិតគូរដោះស្រាយបញ្ហាកកស្ទះចរាចរ ដែលជាហេតុនាំឲ្យមានការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាបន្តបន្ទាប់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមានការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវាត់រាជធានីភ្នំពេញទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ, ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលនឹងត្រូវរងផលប៉ះពាល់ និងរំខានដោយសារដំណើរការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានគាំទ្រដល់ការដាក់ចេញនូវវិធាននានា ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ។

-សម្តេចតេជោ បញ្ជាឲ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តាមដានមើលថា តើកន្លែងលក់ប្រេងនានា នឹងបញ្ចុះតម្លៃ ១៦០រៀលនេះដែរឬទេ?

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីទម្លាក់ថ្លៃ ១៦០រៀលនេះ រាជរដ្ឋាភិបាលត្រូវចំណាយប្រមាណ ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្តេចនឹងថ្លែងប្រកាសដាក់ចេញនូវគោលនយោបាយមួយចំនួនសម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិបន្តទៅមុខទៀត។

-សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋទាំងអស់ ដែលរងការជន់លិចដោយសារទឹកភ្លៀង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវទទួលស្គាល់ពីស្ថានភាពពិតរបស់រាជធានីភ្នំពេញ ហើយសម្តេចថ្លែងបែបនេះ ក៏មិនមែនជាការការពារអភិបាលរាជធានីភ្នំពេញនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធនាការទប់ស្កាត់ថង់ប្លាស្ទីកមិនទាន់ជោគជ័យទេ ដែលទាមទារឲ្យមានការចូលរួមទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទីកនេះ ហើយប្រជាពលរដ្ឋត្រូវចូលរួមកុំឲ្យថង់ប្លាស្ទីកនេះប៉ើងធ្លាក់ទៅក្នុងលូ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបំណងកាត់បន្ថយទំហំប្រឡាយនៅតាមវាលស្រែមួយចំនួន ដែលមិនចាំបាច់ ដើម្បីពង្រីកផ្ទៃដីបង្កបង្កើនផល។

-សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរក្រុមជម្រើសជាតិជប៉ុន តំណាងឲ្យអាស៊ីឆ្ពោះទៅវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៨នេះ និងការបោះឆ្នោតឆ្នាំ២០២៣ ប្រជាពលរដ្ឋនឹងរួមគ្នារក្សាបាននូវសុខសន្តិភាព ហើយដើម្បីរក្សាបានសុខសន្តិភាពនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕ សុផល

 

 


ចែករំលែក៖