ភ្នំពេញ៖ តុលាការកំពូល នៅថ្ងៃទី២៩ ខែមិថុនា នេះ សម្រេចឱ្យជនជាប់ចោទ គឹម សុខ ដែលចោទប្រកាន់គណបក្សប្រជាជនកម្ពុជា នៅពីក្រោយនៃអំពើឃាតកម្មលើលោកកែម ឡី ជាប់ពន្ធនាគាររយៈពេល១៨ខែ ។
គួរបញ្ជាក់ថា ជនជាប់ចោទ គឹម សុខ ជាប់ចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ ដែលកំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយមេធាវីសម្តេចតេជោ ដូចគ្នា គឺពាក់ព័ន្ធករណីលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ៕ ចេស្តា