ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូជែងរថយន្តមិនផុតទាក់ដៃចង្កូតបណ្តាលឲ្យដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូមួយគ្រឿងជែងជែងប៉ះដៃចង្កូតជាមួយរថយន្តមួយគ្រឿងបម្រុងនឹងបត់ស្តាំជិតផុតទៅហើយ។

ហេតុការណ៍នេះបានកើតឡើងការពីម៉ោង ១០យប់ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ ២០០ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសRX-300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-7953 បើកទិសដៅពីត្បូងទៅជើងបត់ស្តាំជិតផុតហើយស្រាប់តែមានម៉ូតូម៉ាកគុប ពណ៌ស្លែមួយគឿង ពាក់ស្លាកលេខ កណ្តាល 1N-9269 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាជែងជែងខាងស្តាំរថយន្តក៏បានបុកដៃចង្កូតទាក់ជាមួយរថយន្តដួលរងរបួសបាក់ជើងម្ខាងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖