ខេត្តកំពង់ធំ៖ វេលាម៉ោងប្រហែល១រំលងអធ្រាត្រ ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីមនុស្សដេកស្លាប់នៅក្នុងកុដិ នៅក្នុងវត្ត ល្ហុង ស្ថិតនៅភូមិល្ហុង ឃុំ ចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ងន ឃី ភេទ ប្រុស អាយុ៤៣ឆ្នាំ នៅភូមិកើតហេតុខាងលើ។
តាមការបំភ្លឺពីឈ្មោះ ងន ខេង ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាបងបង្កើត និងអ្នកភូមិព្រមទាំងព្រះសង្ឃក្នុងវត្ត ល្ហុង បានបញ្ជាក់ថា ឈ្មោះ ងន ឃី ជាមនុស្ស ផឹកស្រាស ជាប្រចាំមិនសូវស៊ីបាយទេ រហូត ប្រពន្ធលែងចោល និងធ្លាប់ឈឺ បងប្អូនយកទៅពេទ្យជាច្រើនដង ពេទ្យប្រាប់ថា ក្រិន ថ្លើម ហើយត្រលប់ពីពេទ្យវិញ ឈ្មោះ ងន ឃី ផឹិកស្រាមិន ស៊ីបាយទេ ដោយស្នាក់នៅក្នុងវត្ត ល្ហុង ។ លុះដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ងន ឃី ផឹកស្រវឹងយ៉ាងខ្លាំង រហូតដើរដួល បោកក្បាល និងជណ្តើរ បន្ទាប់មកបានចូលដេកក្នុងបន្ទប់។ លុះព្រឹកឡើង ព្រះគ្រូចៅអធិការបានដាស់ ស្រាប់តែ ឈ្មោះ ងន ឃី បានស្លាប់ទៅហើយ និងបានរាយការណ៍ ដល់បងប្អូននិង អាជ្ញាធរមូលដ្ធាន សមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ ពិនិត្យសព ឃើញថា ពុំមានស្លាកស្នាមអ្វីពាក់ពន្ធនិងករណី ឃាតកម្មឡើយ គឺសព ស្លាប់មកពី ផឹកស្រាសរ ច្រើនហួសកំណត់ ។
សពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅវត្តល្ហុង ៕ ប៊ុន រិទ្ធី