ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោប្រាប់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរឲ្យតាមដានការបញ្ចុះតម្លៃប្រេងចាប់ពីថ្ងៃទី១ ខែកក្កដា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវ ក្រោមដីនៅរង្វង់មូលចោមចៅកាលពីព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានថ្លែងប្រាប់ដល់ក្រុមមន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរ មូលដ្ឋានឲ្យចូលរួមតាមដានការបញ្ចុះតម្លៃប្រេងឥន្ធនៈដែលចាប់ផ្ដើមពីថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៨ ។

សម្ដេចតេជោបានថ្លែងថា ថ្ងៃអាទិត្យទី ១ ខែកក្កដាខាងមុខក្រសួងពាណិជ្ជកម្មនិងអាជ្ញាធរមូលដ្ឋានសូមកុំភ្លេចត្រូវចូលរួម តាមដានទាំងអស់គ្នាចំពោះការបញ្ចុះតម្លៃប្រេង ព្រោះសម្ដេចបានប្រកាសជាយូរមក ហើយ ។

ជាមួយគ្នាសម្តេចតេជោក៏បានរំលឹក ផងដែរទៅដល់បណ្ដាក្រុមហ៊ុនប្រេង និង ភាគីពាក់ព័ន្ធកុំភ្លេចអំពីការបញ្ចុះតម្លៃប្រេងនៅកម្ពុជានាថ្ងៃទី១ ខែកក្កដាខាងមុខនេះ។ ក្នុងនោះមានក្រុមហ៊ុនប្រេងរបស់ក្រុមហ៊ុនទ្រីភាពបានចុះតម្លៃមុនគេរហូតដល់៥០០ រៀល។ អ៊ីចឹងចាប់ពីថ្ងៃទី១ ខែកក្កដានឹងចុះ មកត្រឹម៣៨៥០រៀល។ ប្រេងគ្រប់ប្រភេទ នឹងចុះ១៦០រៀល ។

សព្វថ្ងៃនេះតម្លៃប្រេងសាំងនៅកម្ពុជា ជាង៤ពាន់រៀលនោះសម្ដេចតេជោបាន ប្រកាសសាជាថ្មីថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះគ្រប់ក្រុមហ៊ុនលក់ប្រេងសាំងតាមស្ថានីយប្រេងឥន្ធនៈទាំង អស់ត្រូវអនុវត្តការបញ្ចុះតម្លៃប្រេងសាំង ១៦០រៀលក្នុង១លីត្រដែលរាជរដ្ឋាភិបាលបានកំណត់ ។

ជាមួយគ្នានេះដែរសម្ដេចលើកឡើងទៀតថា រាជរដ្ឋាភិបាលបានផ្តល់គោល នយោបាយទៅសាលារាជធានីភ្នំពេញក្នុងការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅតាមមាត់ច្រាំង ប្រឡាយក្នុងទីក្រុងភ្នំពេញ ដូចជាប្រឡាយនៅស្ទឹងមានជ័យជាដើមក្រោយពីអាជ្ញាធរបានធ្វើប្រឡាយ និងចាក់ដីធ្វើគម្របលូ ឬគម្របប្រឡាយរួចរាល់ហើយគឺបងប្អូនអាចរស់នៅបន្តលើទីតាំងនោះដោយស្របច្បាប់ ព្រោះបងប្អូនបានមករស់នៅទីនោះជាយូរមកហើយបើឲ្យពួកគាត់ទៅនៅទី កន្លែងផ្សេងគឺពិតជាលំបាកហើយក៏គ្មានដីសម្រាប់ពួកគាត់ដែរ ។

ទន្ទឹមនឹងនេះសម្តេចបន្ថែមទៀតថា នៅ ថ្ងៃអនាគតចង់ឲ្យមានការកាត់បន្ថយទំហំប្រឡាយនៅតាមវាលស្រែទូទាំងប្រទេសដែលមិនចាំបាច់ដើម្បីយកផ្ទៃដីមកប្រើ ប្រាស់ឲ្យបានច្រើនជាជាងទុកប្រឡាយដែលគ្មានប្រយោជន៍ទាំងនោះទុកចោល ៕ ហេង សូរិយា


ចែករំលែក៖