ព័ត៌មានទាន់ហេតុការណ៍៖

សុខ ដែន បញ្ចេញស្នាដៃបទចម្រៀង លាយឈុតឆាកវាយតប់

ចែករំលែក៖

ភ្នំពេញ៖ តារាក្បាច់គុនសុខដែន បានស្ងាត់ពីការងារសិល្បៈមួយរយៈតាមពិតសង្ងំផលិតMVមួយនេះសោះញាក់សាច់ MV វ៉ៃសាហាវដូចចិនហុងកុង ។ បទចម្រៀងថ្មីនេះ ទើបនឹងបញ្ចេញជាមួយនឹងការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ព្រោះលាយបញ្ចូលរឿងរ៉ាវស្នេហាឈឺចាប់ អមដោយឈុតឆាកប្រយុទ្ធមួយចំនួន ។

បទចម្រៀងនៅស្រឡាញ់តែមិនអាចវិលវិញ របស់តារាសម្តែង និងចម្រៀង សុខ ដែន បានចេញជាផ្លូវការហើយ ជាមួយនឹងការកោតសរសើរខ្លាំង ។ តារារូបនេះបញ្ជាក់ថា ជាស្នាដៃថ្មីដែលលោក និងក្រុមការងារផលិតបានសម្រិតសម្រាំងពិសេស ។ ទោះជាយ៉ាងណា លោកលើកឡើងថា ការចំណាយលើការផលិតមិនច្រើនទេ គឺធ្វើទៅតាមលទ្ធភាព ។ លោកថា បាត់មុខមួយរយៈលោកបានផលិតបទចម្រៀងនេះ និងដោយសាររវល់ច្រើននឹងការបង្ហាត់ក្បាច់គុនដល់សិស្សនៅក្លឹបទើបមិនមានពេលច្រើន ។

លោកបញ្ជាក់ដែរថា ពេលនេះលោកនឹងចាប់ផ្តើមទទួលការងារសិល្បៈជាធម្មតាវិញ បន្ទាប់ពីទំនេរដៃពីការផលិតបទចម្រៀង ។ លោកថា ក្រោយពីទទួលដំណឹងថា លោកវិលរកការសម្តែងវិញ ផលិតករមួយចំនួនបានទាក់ទងលោករួចទៅហើយ ។ លោកថា សប្តាហ៍នេះ លោកនឹងឡើងបកស្រាយបទចម្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីជាថ្មីដើម្បីបង្ហាញបទចម្រៀងថ្មី ។

ក្រៅពីនោះ លោកក៏ទទួលបានការថតភាពយន្តពីររឿងជាមួយគ្នាផងដែរ ដែលមួយជាភាពយន្តខ្នាតធំ ដែលសម្តែងជាតួឯក និងមួយទៀតជាភាពយន្តភាគសម្រាប់ទូរទស្សន៍ក្នុងស្រុក ។

លោករំពឹងដែរថា តាមរយៈស្នាដៃបទចម្រៀងថ្មី និងការវិលរកការសម្តែងជាថ្មីនេះនឹងធ្វើឲ្យទស្សនិកជនពេញចិត្ត និងបន្តគាំទ្រស្នាដៃសិល្បៈថ្មីៗរបស់លោកផងដែរ៕ វឌ្ឍនា


ចែករំលែក៖