ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ឆក់ខ្សែក​បានស​ម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ:​ យុវជនម្នាក់ត្រូវនគរបាលប៉ុស្តិ៍អូរឡាំពិកឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច ប៉ុន្តែរត់មិនរួចពីកណ្ដាប់ដៃសមត្ថកិច្ច​ ។

ហេតុការណ៍​នេះកើតឡើង​កាល​ពី​វេលាម៉ោង​ ១និង៤០នាទី​ ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ចំណុចមុខសកលវិទ្យាស្ថាន ធនធានមនុស្ស​ តាមបណ្ដោយផ្លូវលេខ​១៦៣​ ស្ថិតក្នុង​សង្កាត់​អូឡាំពិក​ ខណ្ឌចំកាមន រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ​ ឈួន​ ភក្តី​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មខរបរមិនពិតប្រកដ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំ​ សង្កាត់អូ១​ ខេត្តព្រះសីហនុ​ ។

លោក​ អួន​ រតនះ​ នាយប៉ុស្តិ៍នគរបាលអូរឡាំពិកបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគឺជនរងគ្រោះបានចេញពីពិសាអាហានៅម្តុំទួលទំពូង​ ជាមួយមិត្តភ័ក្តជាង១០នាក់ គោលបំណងទៅធ្វើការវិញ​ ប៉ុន្តែនៅពេលដែលជិះមកដល់ចំណុចកើតហេតុខាងមុខសកលវិទ្យាស្ថាន​ ធនធានមនុស្ស​ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ ស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1N-3209 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ១៦៣​ ទិសដៅពីត្បូងទៅជើងមកពីក្រោយជនរងគ្រោះក៏ធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច​ ប៉ុន្តែក៏ត្រូវនគរបាលប៉ុស្តិ៍អូឡាំពិកល្បាត់​ ឃើញទាន់ឃាត់ខ្លួនជាក់ស្តែងតែម្តង​។

ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិកសាកសួរជនសង្ស័យខាងលើបានសារភាពថាកាលពីយប់មិញរូបខ្លួនបានលេងល្បែងនិង ព្រោះតែ​ Portugal និង​ Argentina ចាញ់ធ្វើឲ្យធ្វើឲ្យរូបខ្លួនសម្រេចចិត្តឆក់ខ្សែក​តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើរួម​និង​វត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិកសួរនាំ​ និង​ កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖