ព័ត៌មានទាន់ហេតុការណ៍៖

បាក់ប្លង់សេអគារខុនដូMekong view tower 6 ជាន់ទី២៣បណ្តាលឲ្យកម្មករ៥នាក់ និងបាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ បាក់ប្លង់សេនៅជាន់ទី២៣ នៃខុនដូរ Mekong view tower 6 បណ្តាលឲ្យរបួសកម្មករ៥នាក់ និងបាត់ខ្លួន២នាក់ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត២រសៀល ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសមាន:

១.ជាង នឿន របួសជើង

២.ជាង ផាត របួសជើង

៣.ជាង រិទ្ធ របួសស្មា

៤.ស្រី លន ភេទស្រី របួសស្មា

៥.ស្រី របួសកែងដៃ ។ ចំណែកជនរងគ្រោះដែលបាត់ខ្លួន ទី១មានឈ្មោះ បាន លាស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម;២.ឈ្មោះ នាម ហុីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប ។

ប្រភពព័ត៌មានឲ្យដឹងថា ពីដានដែលបាក់ធ្លាក់សង្កត់កម្មករមានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រ និងមានកម្រាស់០.១៤ម៉ែត្រស្ថិតនៅជាន់ទី២៣ ។

ប្រភពព័ត៌មានពីកម្មករសំណង់បានប្រាប់សមត្ថកិច្ចឲ្យដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុក្រុមជាងប្រមាណជាង១០នាក់បាននាំគ្នាចាក់ប្លង់សេពិដានជាន់ទី២៣ ។ លុះនៅវេលារសៀលក៍បន្តបាញ់ចាក់ប្លង់សេពិដានទៀត ស្រាប់តែបណ្តាលឲ្យបាក់រន្ទារធ្លាក់ពិដានសង្កត់កម្មករ និងក្រុមជាងបណ្តាលឲ្យរងរបួស៥នាក់ និងបាត់ខ្លួន២នាក់ជាប់ក្រោមប្លង់សេពិដាននោះតែម្តង ។

ប្រភពពត៌មានឲ្យដឹងថា ក្រោយកើយហេតុភ្លាមៗនេះអាជ្ញាធរ សមត្ថកិច្ច និងមន្រ្តីតុលាការបានចុះទៅពិនិត្យកន្លែងហើយក្រុមជាងបាននាំគ្នាដាប់គាស់បេតុងរុករកជាងដែលបាត់ខ្លួនអស់ជាច្រើនម៉ោង ។ ជាមួយគ្នានេះដែរលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វាបានអញ្ជើញចុះទៅកន្លែងកើតហេតុផងដែរ រហូតមកដល់ម៉ោង៩យប់សពអ្នកបាត់ខ្លួនពុំទាន់រកឃើញនៅឡើ យទេ៕ជ្រោយពេជ្រ


ចែករំលែក៖