ព័ត៌មានទាន់ហេតុការណ៍៖

ចាន់ ស្រីនាថ បញ្ចេញបទOriginal Song ទី៣ចាក់ដោយអារម្មណ៍អ្នកស្តាប់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីស្រស់សោភា កញ្ញា ចាន់ ស្រីនាថទើបនឹងបញ្ចេញបទចម្រៀងថ្មី ចង់បានអ្នកកំដរ ដែលបានចាក់ដោតអារម្មណ៍អ្នកស្តាប់ច្រើនពិសេសក្រុមយុវវ័យ ។ នេះគឺជាបទចម្រៀងថ្មីទី៣ហើយ ដែលនាងបញ្ចេញលើបណ្តាញទំនាក់ទំនងសង្គមហើយទាក់ទាញបានប្រជាប្រិយភាពខ្លាំង ។

ទើបចេញបទចម្រៀងថ្មីកាលពីចុងសប្តាហ៍មុន នេះមានយុវវ័យជាច្រើនបានចូលស្តាប់ និងចែករំលែកលើបណ្តាញទំនាក់ទំនងសង្គម ។ តារាស្រីរូបនេះបានថ្លែងការភ្ញាក់ផ្អើលជាមួយបទចម្រៀងថ្មី ដែលនិពន្ធឡើងដោយ លោកទ្រី សក្កដា ។ នាងថានេះគឺជាបទថ្មីបន្ទាប់ពីបទ”មនុស្សប្រុសគ្មានអ្នកណាស្មោះទេ” និងបទ”ម្នាក់ឯងជាថ្មី” ។ តារាស្រីរូបនេះបញ្ជាក់ដែរថា ទស្សនិកជនជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ព្រោះតែអត្ថបន័យបានចាក់ដោតចំបេះដូងពួកគេ ពិសេសសម្រាប់អ្នកមានវិបត្តិស្នេហ៍ ។ នាងបញ្ជាក់ដែរថាអ្នក ដែលចូលមើលនឹងចែករំលែកមិនមែនសុទ្ធតែជាអ្នកខូចចិត្តនឹងរឿងស្នេហាទាំងអស់ទេ ។ នាងមានបំណងផលិតបទចម្រៀងមួយនេះជាMV ឡើង ប្រសិនបើមានការគាំទ្រកាន់តែច្រើននោះ ។ នាងបញ្ជាក់ថា បច្ចុប្បន្ននាងមមាញឹកនឹងការច្រៀងប្រចាំនៅបា និងក្លឹបកម្សាន្តមួយចំនួន ហើយនាងក៏ត្រៀមបញ្ចេញបទចម្រៀងមួយចំនួនទៀតដើម្បីឆ្លើយតបតាមការសំណូមពររបស់ទស្សនិកជន៕ វឌ្ឍនា


ចែករំលែក៖