ខេត្តពោធិ៍សាត់៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានផ្លោះរបងចូលកាត់ចំរឹងបង្អួចផ្ទះកណ្ដាលក្រុងពោធិ៍សាត់ទាំងថ្ងៃចែស ប្រមូលយកគ្រឿងអលង្ការសរុបប្រមាណជិត ១មឺុនដូល្លារសហរដ្ឋអាមេរិច នៅគ្រាដែលម្ចាស់ផ្ទះរវល់ទៅលក់ដូរនៅផ្សារ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះមួយកន្លែងដែលម្ចាស់រវល់ទៅលក់ដូរនៅផ្សារ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃឃើញថា ម្ចាស់ផ្ទះត្រូវបានជនសង្ស័យមិនស្គាល់អតសញ្ញាណ ចូលធ្វើសកម្មភាពកាត់ចំរឹងបង្អួចចូលលួចទ្រព្យសម្បាតិនោះឈ្មោះ លី សំបូរ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កត់កើតហេតុខាងលើ ហើយជនសង្ស័យ(ចោរ)អាចធ្វើសកម្មភាពក្នុងចន្លោះម៉ោង៧ និង០០នាទីទៅម៉ោង១១ និង០០នាទីព្រឹក នៅគ្រាដែលគ្មានមនុស្សនៅផ្ទះម្ដាយឪពុករវល់ទៅលក់ដូរនៅផ្សារ លុះនៅម៉ោងខាងលើពេលដែលកូនចេញមកពីសាលារៀនវិញទើបបង្កការភ្ញាក់ផ្អើលឡើងតែម្ដង។
របាយការណ៍ខាងលើបន្តថា សម្ភារត្រូវបានបាត់បង់ទាំងអស់រួមមាន កងដៃផ្ការឈូកចំនួន ២ បណ្តោងពេជចំនួន ១ កងដៃផ្លាកទីនចំនួន ១ឈុត ខ្សែករចំនួន ១ខ្សែ បណ្តោងរូបផ្ការចំនួន ១ ខ្សែដៃមាសទម្ងន់ចំនួន ២ជី សរុបជាទឹកប្រាក់ប្រមាណជាង ៦៥០០ដូល្លារអាមេរិក (ប្រាំមួយពាន់ប្រាំរយ) មូលហេតុម្ចាស់ចាក់សោមិននៅផ្ទះ។
របាយការណ៍ដដែលខាងលើបន្តទៀតថា អាជ្ញាធរមូលដ្ឋានបានសហការគ្នាចុះស្រាវជ្រាវ និងធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការបន្តធ្វើការស្រាវជ្រាវវែករកមុខជនប្រព្រិត្ត ដើម្បីយកមកផ្ដន់ទាទោះតាមនីតិវិធី៕ ប៉ឹម ពិន