ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ផ្តល់ជូនការបញ្ចុះតម្លៃមិនធ្លាប់មាន

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ៖ ណាហ្គាវើលដ៍ ផ្តល់ជូនការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ពេញមួយខែកក្កដាដែលអនុញ្ញាតឲ្យអតិថិជនមកពីគ្រប់ទិសទីអាចទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ!

រីករាយពិសាប៊ុហ្វេកំពូសរសជាតិនៅភោជនីយដ្ឋានប៊ុហ្វេអន្តរជាតិ 2Pangea (ជាន់ទី ២ ណាហ្គាទី ២) ដែលមានប្រវែងវែងជាងគេក្នុងរាជធានីភ្នំពេញ ២ នាក់គិតថ្លៃ ១ នាក់ប៉ុណ្ណោះ! ២៨ដុល្លារសម្រាប់ប៊ុហ្វេថ្ងៃត្រង់ពីម៉ោង ១២ ដល់ម៉ោង ២:៣០ ឬ ៣៣ដុល្លារសម្រាប់ប៊ុហ្វេពេលល្ងាចពីម៉ោង ៥:៣០ ដល់ ៧:៣០ ហើយអតិថិជនអាចកម្ម៉ង់បង្កងបន្ថែមក៏បាន ។

សម្រាប់អ្នកដែលចូលចិត្តម្ហូបចិន អ្នកអាចពិសាឌីមសាំពិសេសដែលមានតម្លៃ ១៦,៨០ ដុល្លារសម្រាប់ម្នាក់នៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់លំដាប់ពិភពលោក Fortune Palace (ជាន់ទី ១ ណាហ្គាវើលដ៍) ឬ ១៨,៨០ ដុល្លារសម្រាប់ម្នាក់នៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes (ជាន់ទី ៥ ណាហ្គាទី ២) ដែលមើលការខុសត្រូវ និងច្នៃម្ហូបដោយមេចុងភៅមកពីទីក្រុងហុងកុង និងបើកបម្រើពីម៉ោង ១១:៣០ ព្រឹករហូតដល់ម៉ោង ២:៣០ រសៀលនៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ​ ។ សូមនាំក្រុមគ្រួសាររបស់អ្នកមកពិសានៅទីនេះ និងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសម្រាប់កុមារអាយុចន្លោះ ៥ ដល់ ១២ ឆ្នាំ ខណៈកុមារអាយុក្រោម ៥ ឆ្នាំញ៉ាំឥតគិតថ្លៃ!

មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនក៏អាចមកទស្សនាការសម្តែងថ្មីពិសេសដ៏អស្ចារ្យរបស់យើងផងដែរ គឺទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌នៅសាលមហោស្រព NABA (ជាន់ទី ២ ណាហ្គាទី ២) នៅម៉ោង ៧:៣០ យប់ពីរៀងរាល់ថ្ងៃពុធដល់អាទិត្យដែលនឹងចាប់ផ្តើមពីថ្ងៃទី ៧ ខែកក្កដានេះតទៅ ។ ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏អស្ចារ្យនេះ មានការចូលរួមសម្តែងដោយសិល្បករ-សិល្បការិនីចម្រុះជាតិសាសន៍ដែលមានការសម្តែងចម្រៀង រាំ និងសៀករហ័សកម្មលំដាប់ពិភពលោកផងដែរ។ ចូលរួមទស្សនាដោយឥតគិតថ្លៃនៅ NABA ដែលជាសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping  ដំបូងគេបង្អស់នៅកម្ពុជា! ផ្តល់ជូន ១.០០០ កៅអី មកមុន បានមុន ។

សម្រាប់ប្រិយមិត្តដែលមានបំណងចង់ទស្សនាការផ្សាយបន្តផ្ទាល់នៃបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ លោកអ្នកអាចទស្សនាបាននៅគ្រប់អេក្រង់ធំៗនៅណាហ្គាវើលដ៍ ខណៈរីករាយជាមួយការបញ្ចុះតម្លៃអាហារ និងភេសជ្ជៈពេញមួយខែកក្កដា! ពិសេស សូមអញ្ជើញមកទស្សនាការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៥ ខែកក្កដានៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) និងទស្សនាវគ្គផ្តាច់ព្រ័ត្រ និងកម្សាន្តជាមួយការប្រគំតន្ត្រីដែលមានហ្គេមសប្បាយៗ និងការចាប់រង្វាន់ជាច្រើន ។ ណាហ្គាវើលដ៍ ក៏មានផ្តល់ជូននូវភាពរីករាយផងដែរបន្ទាប់ពីម៉ោងការងារចាប់ពីម៉ោង ៥:៣០ ល្ងាចរហូតដល់ម៉ោង ៨:៣០ យប់នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រនៅបានីយដ្ឋាន Golden Horizon (ជាន់ផ្ទាល់ដី ណាហ្គាទី ២) ដែលមានស្រាក្រឡុក និងភេសជ្ជៈតម្លៃ ២$ ប៉ុណ្ណោះសម្រាប់ម្នាក់!

###

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email:phouksolinda@nagaworld.com

 

ភោជនីយដ្ឋានប៊ុហ្វេអន្តរជាតិវែងជាងគេនៅភ្នំពេញ

បង្អែមពិសេសរសជាតិឆ្ងាញ់គ្រប់មុខ

ឌីមសាំពិសេសបែបហុងកុង


ចែករំលែក៖