ខេត្តតាកែវ ៖ បុរសម្នាក់ផឹកស្រាស្រវឹងខួប និងថែមទាំងធ្លាប់ប្រើប្រាស់ថ្នាំញៀនផង បានដេកស្លាប់ក្នុងផ្ទះ ដោយសង្ស័យខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ។
ហេតុការណ៍នេះកើតឡើង កាលពីរសៀល ថ្ងៃ អាទិត្យ ៤ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិជ្រោយស្នែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
នគរបាល ស្រុកគិរីវង្ស ជនរងគ្រោះមានឈ្មោះ និន សារ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព តាមជំនាញនិងសាកសួរជុំវិញករណីនេះ ឃើញថា សាកសពពិតជាបានផឹកស្រាជាប្រចាំ ស្រវឹងខួប និងប្រើប្រាស់គ្រឿងញៀនទៀតផង។ ករណីនេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរ រួចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី