ខេត្តបាត់ដំបងៈ ថ្នាំញៀនពិតជាមានឥទ្ធិពលមែន ដែលធ្វើឲ្យអ្នកប្រប្រាស់ហួសកម្រឹត បាត់បង់ស្មារតី រហូតហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ជាពិសេសហ៊ានធ្វើអត្តឃាត មនុស្សឃាត មិនញញើតដៃឡើយ ។
ជាក់ស្តែងដូចបុរសម្នាក់នេះដោយសារតែញៀនថ្នាំខ្លាំងពេក បានដាច់ចិត្តធ្វើអត្តឃាតដោយយកម៉ាស៊ីនអារឈើមកអារកសម្លាប់ខ្លួនឯងស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មបង្កការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃ សៅរ៍ ៣ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចអូរតាចាន់ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុក សំពៅលូន ខេត្ត បាត់ដំបង ។
នគរបាលប៉ុស្តិ៍ ផ្លូវមាស បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាត អ៊ុត អាយុ២០ឆ្នាំ ភេទប្រុស មានទីលំនៅកន្លែងកើតហេតុខាងលើ។
មុនពេលកើតហេតុ គ្រាដែលក្រុមគ្រួសារចេញទៅធ្វើការរកស៊ីនៅក្រៅផ្ទះ នៅសល់តែជនរងគ្រោះនៅផ្ទះតែឯង មិនដឹងរឿងហេតុអីស្រាប់តែយក ម៉ាស៊ីនអារឈើប្រើដោយកម្លាំងថាមពលអគ្គិសនីមកអារកសម្លាប់ខ្លួនឯងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័ម ដោយគ្មានអ្នកណាដឹងឡើយ ។
យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ថា កន្លងមក ជនរងគ្រោះរូបនេះ ធ្លាប់ប្រើប្រាស់ថ្នាំញៀន (បែកថ្នាំ) ហើយត្រូវសមតកិច្ចចាប់បញ្ជូនទៅមណ្ឌលកែប្រែនៅខេត្តសៀមរាបម្តងរួចមកហើយ។ លុះក្រោយពេលចេញពីមណ្ឌលកែប្រែវិញបាន៤ថ្ងៃ ស្រាប់តែនៅថ្ងៃកើតហេតុ ជនរងគ្រោះរូបនេះរូបនេះប្រើប្រាស់ថ្នាំញៀនម្តងទៀត ក៏បានធ្វើអត្តឃាតបែបនេះតែម្តងទៅ ។
បច្ចុប្បន្នសាកសពត្រូវបាន សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយវិធី យកម៉ាស៊ីនអារឈើអារ ក ខ្លួនឯងស្លាប់ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី