ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការស្រុកថ្មពួកឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀនរួមនឹងវត្ថុតាងស្រុកថ្មួពួក

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាលស្រុកថ្មពួកឃាត់ខ្លួនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន3នាក់កាលពីវេលាម៉ោង11និថ45នាទីព្រឹក ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ។

លោកអធិការស្រុកថ្មពួក សៅ សារឿន ប្រាប់ថា កម្លាំងលោកសហការជាមួយ និងកម្លាំងប៉ុស្ដិ៍បន្ទាយឆ្មារចុះបង្ក្រាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលិចទីស្មាក់ការក្រុមហ៊ុនជាតិអភិរឌ្ល្យន៍ ចំងាយ ៥០០ម៉ែត្រ ស្ថិតភូមិ ថ្មរមៀលកើត ឃុំ បន្ទាយឆ្មារស្រុកថ្មពួកបានឃាត់ខ្លួនមុខសញ្ញាជួញដូរចែកចាយ និងអ្នកប្រើប្រាសគ្រឿងញៀន់ចំនួន ៣នាក់។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនសង្ស័យ ឈ្មោះ ហេង វេ ភេទប្រុស អាយុ ៣៣ឆ្នាំ(ប្តី) រស់នៅភូមិថ្មរមៀលកើត ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ, ឈ្មោះ ជួ មុី (ហៅលីតា) ភេទស្រី អាយុ ៣៣ឆ្នាំ (ប្រពន្ធ) នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ (ពីរនាក់ប្តីប្រពន្ធនេះជាអ្នក ជួញដូរ និងប្រើប្រាស់) និងឈ្មោះ វិត ជួ ភេទប្រុស អាយុ ២២ឆ្មាំ រស់នៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ (អ្នកប្រើប្រាសតាមការធ្វើតេស្ត វិជ្ជមាន) ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនខុសច្បាប់ ចំនួន ១៩៦គ្រាប់ និងទូរសព្ធ័ចំនួន ៣គ្រឿង កម្លាំងជំនាញគ្រឿងញៀននៃអធិការនគរបាលស្រុកថ្មពួក ក្រោយសួរនាំពួកគេបានឆ្លើយសារភាពដូចសមត្ថកិច្ចចោទសួរមែន។

ក្រោយសួរនាំកម្លាំងជំនាញបានបញ្ជូនទៅការិយាល័យគ្រឿងញៀន ខេត្តបន្ទាយមានជ័យដើម្បីសាក់សួរព័ត៌មានបន្ថែម និងបញ្ជួនបន្តចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖