ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលខ្យល់នៅពិធីឡើងអ្នកតា សម្លាប់ស្រ្តីម្នាក់ និងក្មេងតួចរងរបួសបាក់ដៃនៅសុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសជាប្តីទ្រហោយំឱបសពប្រពន្ធ ក្រោយប្រពន្ធស្លាប់ភ្លាមនៅនឹងកន្លែង និងកូនប្រុសម្នាក់បានរងរបួសបាក់ដៃស្តាំដោយឥទ្ធិពលខ្យល់បានបោកបក់ចំទីតាំងមួយកន្លែង កំពុងធ្វើបុណ្យឡើងណាអ្នកតាម្ចាស់ស្រុក នៅចំណុចអ្នកតាឈើត្រាវ ស្ថិតនៅក្នុងភូមិចំការចេកឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

ករណីគួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៣ និង ៣០ នាទីរសៀលថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ខណៈមានខ្យល់បោកបក់យ៉ាងខ្លាំងបណ្តាលឲ្យ ប៉ើងឆត្រទៅបោកចំក្បាល់ស្តី្រ និងកូនរងគ្រោះខាងលើ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ យ៉េ ស្រីណេត អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិឧទ្ទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ចំណែកកូនស្រីរងរបួសបាក់ដៃមានឈ្មោះ ណា ធារី អាយុ ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅចំណុចកើតហេតុខាងលើ មានរៀបចំពីធីឡើងអ្នកតា ដូចរៀងរាល់ឆ្នាំ រយៈពេល៣យប់៣ថ្ងៃ ។ នៅរសៀលថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៨ ខណៈកំពុងរៀបចំពិធី និងមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន ជាមួយគ្នានោះ ក៍មានការដាក់លក់ដូរមុខទំនិញផ្សេងៗ និងមានពោង សម្រាប់ ក្មេងលោតលេងកំសាន្តផងដែរ ។ ស្រាប់តែពេលនោះ មានខ្យល់បោកបក់យ៉ាងខ្លាំង ធ្វើឲ្យឥវ៉ាន់លក់ដូ និង របស់ក្មេងលេង ជាច្រើន បានប៉ើងតាមខ្យល់ ហើយពោងសម្រាប់ក្មេងលោតលេង ក៍ត្រូវប៉ើងដែរ ហើយពេលនោះ ក៍មានឆ័ត្រ របស់ម្ចាស់ពោង បានប៉ើងទៅបោកក្បាលស្រី្តរងគ្រោះ ដែលកំពុងនាំកូនឲ្យជិះសេះវិល បណ្តាល ឲ្យស្លាប់ភ្លាមនៅនឹងកន្លែងតែម្តង ចំណែកកូនស្រីអាយុ៩ឆ្នាំបានធ្លាក់ពីលើសេះ រងរបួសបាក់ដៃ ។

ក្រោយពេលកើតហេតុ គេឃើញប្តីស្រ្តីរងគ្រោះ បានមកទទួលយកសពស្រ្តីជាប្រពន្ឋយកទៅធ្វើបុណ្យ ។

ដោយឡែកម្ចាស់ឆត្រមានឈ្មោះ សេង សំអឿន អាយុ៥៩ឆ្នាំ មានទីលំនៅ ភូមិទ័ព្ទត្បែង ឃុំបបន្ទាយព្រាល ស្រុករលាប្អៀរ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន យកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ តាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖