ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តសរុបចំនួន៦គ្រឿង ត្រូវអាជ្ញាធរខណ្ឌដូនពេញឃាត់បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រិតបន្តឹងច្បាប់ចរាចរ ទៅលើអ្នកបើកបរយានយន្ត បញ្រ្ចាសទិសដៅ នៅរង្វង់មូលជុំវិញវិមានឯករាជ្យយ៉ាងណាក៏ដោយ នៅតែមានអ្នកជិះបំពានច្បាប់ដដែល ។

ជាក់ស្តែងកាលពីវេលាម៉ោង៧និង០០នាទីព្រឹក រហូតដល់ម៉ោង២២និង០០នាទី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល៖ បានឃាត់យានយន្តសរុបចំនួន០៦គ្រឿង រួមមានៈ ១- ម៉ូតូចំនួន០៦ គ្រឿង ;២- រ៉ឺម៉កម៉ូតូកង់បីចំនួន ( គ្មាន ) គ្រឿង ;៣- រថយន្ត ( គ្មាន ) គ្រឿង ។

បច្ចុប្បន្ន ម៉ូតូល្មើសច្បាប់ទាំង៦គ្រឿង ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕ស តារា


ចែករំលែក៖