ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ជួបគ្រោះថ្នាក់ម៉ូតូកង់៣កៀរធ្លាក់ប្រឡាយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបណ្ដោយផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បុរសចំណាស់ម្នាក់បានរងរបួសធ្ងន់បែកមុខ និងក្បាល ពេលដែលរូបគាត់បានជិះម៉ូតូចេញពីផ្ទះ ទៅមើលកូនឈឺនៅខេត្តប៉ៃលិន ពេលកំពុងតែជិះម៉ូតូនៅលើផ្លូវជាតិលេខ៥៩ ស្រាប់តែមានម៉ូតូកង់៣មួយគ្រឿង បានជិះក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿនរួចបានវ៉ា ម៉ូតូបុរសចំណាស់ខាងលើមិនផុត ក៏កៀរធ្លាក់ចូលប្រឡាយបណ្ដាលឲ្យដួលបោកក្បាលទៅនឹងថ្មក្នុង ប្រឡាយរងរបួសធ្ងន់ម្នាក់ឯង ហើយជនបង្កបានជិះម៉ូតូកង់៣គេចបាត់ ។

ក្រោយមកត្រូវបានពលរដ្ឋអ្នកធ្វើដំណើរបានឃើញស្គាល់ជនរងគ្រោះ ក៏នាំគ្នាជួយលើកយកមកដាក់លើចិញ្ចើមផ្លូវ រង់ចាំរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ​បង្អែកខេត្តប៉ៃលិន មកដឹកយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ។

ជនរងគ្រោះឈ្មោះ ចាន់ អឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរងរបួសធ្ងន់បែកក្បាល រលាត់ដៃជើង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកសាលាក្រៅបានចុះពិនិត្យរួចក៏យកម៉ូតូជនរងគ្រោះប្រគល់ឲ្យទៅបងប្អូនជនរងគ្រោះទៅជួសជុល៕ ស​ សារ៉េត


ចែករំលែក៖