ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះនិងប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូន នៅក្នុងបន្ទប់ជួលជាន់ទី៥ ដោយមិនដឹងមូលហេតុ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង១៥នាទីទាបភ្លឺ ឈានចូល ថ្ងៃអង្គារ ៦រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៣៦ កែងនឹងភ្លូវលេខ៥ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមសម្តីសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារកណ្ដាលទី១ បានឲ្យដឹងថា សពមានឈ្មោះ ទូច ចម្រើនហៅ ណុយ ភេទ ប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាអ្នករត់រ៊ឺម៉កម៉ូតូ នឹងមានស្រុកកំណើតនៅភូមិ ហេតុសំណាញ់ ឃុំមុឺនជ័យស្រុករំដួល ខេត្តស្វាយរៀងនឹងមានប្រពន្ធឈ្មោះវ៉ែន ធី អាយុ ៣៨ឆ្នាំ មុខរបរជាបុលគ្គលិកក្នុងហាងបារាំង ស្នាក់នៅបន្ទប់គ្មានលេខ ផ្ទះជួលលេខ២២E៤ ផ្លូវលេខ៥ ក្រុមទី៤៤ ភូមិទី៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើហេតុ បានឲ្យដឹងថា ជាធម្មតាគេឃើញបុរសជាជនរងគ្រោះ តែងតែប្រកបមុខរបររត់រ៊ឺម៉កម៉ូតូជារៀងរាល់ថ្ងៃ នឹងបាននិយាយលេងសើចជាមួយអ្នកជិតខាងជាធម្មតា ស្រាប់តែនៅវេលាម៉ោង ៣នឹង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក៏ប្រទះឃើញបុរសរងគ្រោះ បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលជាន់ទី៥ បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យលើសាកសពតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមនឹងកម្លាំងជំនាញផ្នែកចក្ខុបានចុះមកធ្វើការត្រួតពិនិត្យទៅលើសាកសព នឹងស្រាយខ្សែយកសាកសពចុះមកក្រោម ដើម្បីងាយស្រួលដល់កម្លាំងជំនាញធ្វើកោសលវិច្ឆ័យ ។បន្ទាប់ពីពិនិត្យលើសាកសពរួចរាល់សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារយកខ្សែលួសមកចងករសម្លាប់ខ្លួនពិតប្រាកតមែន ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្របពៃណី ៕ ស តារា