ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុករទេះគោបណ្តាលឲ្យបោកក្បាលស្លាប់ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ អ្នកគ្រូបង្រៀនម្នាក់ បានជិះម៉ូតូមួយគ្រឿង ទៅបង្រៀន ក៍បានជ្រុល ទៅបុករទេះគោពីក្រោយ បណ្តាលឲ្យបោកក្បាលស្លាប់នៅកន្លែងកើតហេតុ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលម៉ោង ៥ និង១៥នាទី ទៀបភ្លឺ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៨ នៅតាមផ្លូវលេខ ១៥១ មុខបន្ទាយទាហាន ដើមអំពិល ក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្រៅ ។

ស្រ្តីរងគ្រោះ ត្រូវបាននគរបាលឲ្យដឹងថា ឈ្មោះរឿន សារ៉េត អាយុ ៦៤ឆ្នាំ ជាគ្រូបង្រៀន នៅអង្គការ ខេមរា មានលំនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានបោកក្បាល ស្លាប់នៅកន្លែង ។

បន្ទាប់ពី គ្រោះថ្នាក់ តាមការអះអាង ពីក្មួយ ស្រ្តីរងគ្រោះ ថា ម្ចាស់ រទេស ក៍បានរុញរទេះគោខ្លួន ឯង ទំលាក់ចូលបឹងតាមោកតែម្តង ភ្លាមៗ ចំណែកម្ចាស់រទេះគោក៍ត្រូវបាននគរបាលឃាត់ខ្លួនផងដែរ។

តាមព័ត៌មានឲ្យដឹងថា នៅវេលា ទាបភ្លឺ ដោយ នៅងងឹតនៅឡើយ អ្នកគ្រូរូបនោះបានជិះម៉ូតូម៉ាក ស្មាក់ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ១AS៦៣០៤ ធ្វើដំណើរ តាមផ្លូវលេខ ១៥១ ក្នុងទិសដៅពីលិចទៅកើត គោលបំណងទៅបង្រៀន នៅភូមិ ក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដោយជិះម៉ូតូមួយគ្រឿងពីមុខ ម៉ូតូក្មួយស្រី ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ដោយសារតែស្ថានភាពងងឹតក៍បានជ្រុលទៅបុក រទេះគោ ពីក្រោយ បណ្តាលឲ្យបោកក្បាលស្លាប់តែម្តង ។

អ្នកបើកបរ រទេះគោ ភ្លាមៗ ពុំស្គាល់ឈ្មោះឡើយ ត្រូវបាននគរបាលនាំខ្លួន ទៅកាន់អធិការដ្ឋាន ខណ្ឌព្រែកព្នៅដើម្បីដោះស្រាវ ។ សពត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យនៅលំនៅឋាន ៕ ធឿនព្រែកជ័យ


ចែករំលែក៖