ព័ត៌មានទាន់ហេតុការណ៍៖

កូនភ្លោះស្រីពីរនាក់ជិះកង់ទៅរៀន ត្រូវរថយន្តដឹកដីបើកលឿនកិនស្លាប់

ចែករំលែក៖

ខេត្តសៀមរាប ៖ ពិតជាគួរឲ្យខ្លោចផ្សារ និងរន្ធត់ខ្លាំងណាស់បន្ទាប់ពីកូនភ្លោះស្រីពីរនាក់ ត្រូវរថយន្តដឹកដីបុកស្លាប់ទាំងពីរនាក់ ពេលជិះកង់ទន្ទឹមគ្នាទៅសាលារៀននាពេលព្រឹក ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃ អង្គារ ៦ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងសៀមរាបក្នុងភូមិត្រៀកក្រុងសៀមរាបខេត្តសៀមរាប ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3A-0271 បានបើកបរយ៉ាងលឿន ហើយមិនដឹងជាមានរឿងហេតុអី ស្រាប់តែជ្រុលចង្កូតទៅបុកកង់ក្មេងស្រីភ្លោះ២នាក់បងប្អូនដែលមានអាយុ១០ឆ្នាំ កំពុងជិះកង់ទៅសាលារៀនម្នាក់មួយបណ្តាលឲ្យម្នាក់បែកលលាដ៍ក្បាល និងម្នាក់ទៀតបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងនិងមនុស្សម្នាក់ទៀតរបួសធ្ងន់ ។

ក្រោយពីកើតហេតុ អ្នកបើកបររថយន្តដឹកខ្សាច់ទុករថយន្តចោល រួចបានរត់គេចខ្លួនបាត់។ចំណែកឪពុករបស់កូនស្រីភ្លោះទាំងពីរនាក់បានមកដល់កន្លែងកើតហេតុស្រែកទ្រហោរយំអោបសពកូនស្រីទាំង២រហូតដល់សន្លប់មើលទៅគួរឲ្យខ្លាចផ្សារណាស់ ។ ដោយឡែកមនុស្សម្នាក់ទៀតដែលរងរបួសធ្ងន់នោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីជួយសង្គ្រោះអាយុជីវិត ។

បន្ទាប់ពីហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលចរាចរក្រុងសៀមរាបបានទៅដល់ យករថយន្តបង្កទៅរក្សាទុករង់ចាំស្រាវជ្រាវរកម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖