ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ស្លាប់ និងរបួស៦នាក់នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា មានកម្មករចំនួន2នាក់បានស្លាប់ និង4នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង២១និង១៥នាទី រវាងរថយន្តកូរ៉េ5តោនស្លាកលេខភ្នំពេញ3D23 09 បើកបរដោយឈ្មោះអិន ហុនសារ មុខរបរបើកបរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិថ្មរៀង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(របួសធ្ងន់)មានទិសទៅខេត្តព្រះសីហនុ បុកប៉ះជាមួយរថយន្តសាំយុង ដឹកកម្មករពាក់ស្លាកលេខ ភ្នំពេញ2M5484 ក្នុងទិសដៅបញ្ច្រាស គ្នាបើកដោយឈ្មោះសាន សារ៉ុន ភេទ ប្រុស អាយុ 48ឆ្នាំ មុខរបរបើកបរ(ស្លាប់)មានទីលំនៅ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបររថយន្តដឹកកម្មករស្លាប់នៅនឹងកន្លែង និងមានអ្នករួមដំណើរក្នុងរថយន្តដឹកកម្មករផ្សេងទៀតបានស្លាប់និងរបួស រួមមាន៖

ឈ្មោះសន ហ៊ន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ខេត្តព្រះសីហនុ(ស្លាប់), ឈ្មោះឌុក ចាន់ណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(របួសធ្ងន់), ឈ្មោះ ហោ ធារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(របួសធ្ងន់), ឈ្មោះសាន្ត សុីយាន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ខេត្តព្រះសីហនុ (របួសស្រាល) និងឈ្មោះភីម សាន់ឈៀវ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(របួសស្រាល) ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រោះហើយ ចំណែកសាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តត្រូវមករក្សារទុកអធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖