ព័ត៌មានទាន់ហេតុការណ៍៖

បាត់ប្តី៤ថ្ងៃ ប្រពន្ធរត់ប្តឹងនគរបាលជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់បានធ្វើដំណើរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលោមចៅទី៣ សុំការអន្តរាគមន៍បន្ទាប់ពីបាត់ដឹងណឹងចំនួន៤ថ្ងៃមកហើយ ខណៈមានបុរស២នាក់ម៉ៅកង់បីទៅកាន់ខេត្តសៀមរាប ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍រកប្ដីរបស់គាត់ ប៉ុន្តែ ដោយសារតែសព្វថ្ងៃនេះគាត់រស់នៅក្នុងសង្កាត់ចោមចៅ២ ទើបនគរបាលប៉ុស្ដិ៍ចោមចៅ៣ សុំគាត់ទៅដាក់ពាក្យប្ដឹងនៅឯសង្កាត់ចោមចៅ២វិញ ។

ស្ត្រីខាងលើបានប្រាប់ថាគាត់ឈ្មោះ ជ្រឹម ម៉ាលីម អាយុ៣៦ឆ្នាំ មុខរបរ កម្មការិនី មានស្រុកកំណើតនៅក្នុងភូមិក្ដីដូង ឃុំលេខ០៥ ទីរួមខេត្តកំពង់ធំ ។ ចំណែកប្ដីរបស់គាត់ឈ្មោះឈឿម សែម អាយុ៣៥ឆ្នាំ មុខរត់ម៉ូតូរ៉ឺម៉កកង់បី មានស្រុកកំណើតនៅក្នុងភូមិរវាង ឃុំខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។

ស្ត្រីរូបនេះបានឲ្យដឹងថា គាត់ និងប្ដីបានយកគ្នាដោយមិនបានរៀបការអស់រយ:ពេលជិត២០ឆ្នាំកន្លងមកហើយ ដោយមិនបានរៀបការឡើយ និងបង្កើតបានកូនប្រុសម្នាក់ឈ្មោះជ្រឹម សុខនី អាយុ១៧ឆ្នាំ ជាកម្មករសិប្បកម្មតុទូ នៅឯស្រុកកំណើតខាងគាត់ សព្វថ្ងៃពួកគាត់បាននាំគ្នាមកស្នាក់នៅក្នុងភូមិព្រៃស្ពឺសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរូបនេះបាននិយាយថាកាលពី វេលាម៉ោង២ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅបុរស២នាក់នោះបានជួលកង់បីប្ដីនាងជិះទៅកាន់ខេត្តសៀមរាបដោយ ទាំងទៅទាំងមកហ៊ានឲ្យថ្លៃ២០០ដុល្លារ ។ ខណ:នោះនាងបានឃាត់ប្ដីមិនឲ្យដឹកទៅទេ ព្រោះខ្លាចគេបោកហើយនាងក៏បានព្រមានជនទាំង២នាក់នោះផងដែរថា បើហ៊ាននាំប្ដីនាងទៅនាង និងប្ដឹងហើយ ។ ប៉ុន្តែទីបំផុតប្ដីនាងនៅតែដឹកជនទាំងនោះចេញពីការដ្ឋានសំណង់ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់ខេត្តសៀមរាបដដែល ហើយក៏បានបាត់ខ្លួនរហូតតែម្ដង ពេលនោះរូបគាត់ក៏បានស្រាវជ្រាវរកលេខទូស័ព្ទបុរសទាំង២នោះហើយបានខលសួរនាំ និងសុំជួបប្តីតែគេបានមិនឲ្យជួបដោយសោះសារថាប្តីមិននៅចេញទៅក្រៅបាត់រឺពេលខ្លះថាប្តីរបស់គាត់ស្រវឹងដេកលក់បាត់ហើយ ។ លុះមករសៀលថ្ងៃទី៣ ខែកក្កដា មានជនមិនស្គាល់មុខខលមកគំរាមឈប់ឲ្យនាងខលទៅកាន់លេខនឹងទៀត ទើបនាងមានការព្រួយបារម្ភ ក៏ទៅដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍តែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖