ខេត្តកំពង់ធំ៖ កម្លាំងនគរបាលក្រុងស្ទឹងសែន ដឹកនាំដោយលោកវរៈសេនីយ៍ត្រី វ៉ាន់ វិបុល អធិការរងព្រហ្មទណ្ឌ បានស្រាវជ្រាវ តាមរយះកម្លាំងភ្នាក់ងារផ្តល់ព័ត៌មានសម្ងាត់ ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២១-២០នាទី ចំណុចមុខផ្ទះសំណាក់សុខជា ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះម្នាក់ឈ្មោះ ទន តុល ភេទប្រុសអាយុ១៨ឆ្នាំមុខរបរធ្វើស្រែ នៅភូមិ បល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន របួសក្បាល០១កន្លែង(ធ្ងន់)កំពុងសំរាកព្យាបាលនៅមន្ទីរខេត្តកំពង់ធំ។
ជនសង្ស័យទាំង៤ ១/ឈ្មោះថៃ សុខជាតិ ភេទប្រុស អាយុ១៩ឆ្នាំរស់នៅ ភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរសិស្ស ជាអ្នកកាប់ផ្ទាល់ ។ ២/ឈ្មោះគុយ តាន់វ័រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរកសិករ អ្នកឌុបឈ្មោះ ថៃ សុខជាតិ។ ៣/ឈ្មោះឡុង វេវ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរកម្មករ ជាអ្នកវាយជនរងគ្រោះនឹងខ្សែក្រវ៉ាត់។ ៤/ឈ្មោះឡុង សុខម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរសិស្ស ជាអ្នកឌុបឈ្មោះឡុង វេវ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពវាយនឹងកាប់លើ ជនរងគ្រោះដោយប្រើដាវច្នៃ នឹង ខ្សែក្រវ៉ាត់ បណ្តាលឲ្យមានរបួសប្រាកដមែន។ មូលហេតុដោយសារគំនុំ វត្ថុតាងចាប់យករួមមាន៖ ដាវច្នៃ១ដើម ខ្សែក្រវ៉ាត់ចំនួន១ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតីវិធី៕ ប៊ុន រិទ្ធី