ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកម្រិតស្រាលចាប់ខ្លួនជនសង្ស័យពីររកឃើញព្រះបដិមាករជាច្រើន ដែលលួចបាននៅវត្តហាត់ប៉ក់ស្រុកវ៉ើនសៃ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាល ក្រុងបានលុងជាមួយ និងកម្លាំងនគរបាលប៉ុស្តិ៍ សង្កាត់​ឡាបានសៀក និងប៉ុស្តិ៍រដ្ឋបាល ឃុំហាត់ប៉ក់ស្រុកវ៉ើនសៃឃាត់ខ្លួនបានបន្តបន្ទាប់ក្រោមការសម្របសម្រួលនី​តិវិធី ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។

កាបង្ក្រាប់នេះបានធ្វើឡើងនៅ ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ហើយនៅវេលាម៉ោង១០,០០នាទីព្រឹក ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍ ឃុំហាត់ប៉ក់ស្រាវជ្រាវ ឃាត់ខ្លួនជនសង្សយ័បានម្នាក់ទៀត នៅចំណុចស្រែសុងវ៉ា ស្ថិតក្នុងភូមិសាស្រ្ត ឃុំហាត់ប៉ក់ ស្រុកវើនសៃ ។

ឯការឃាត់ខ្លួននេះ ពីបទលួចព្រះបដិមានៅវត្តហាត់ប៉ក់ ឃុំហាត់ប៉ក់កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨កន្លងទៅ ។

មន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ឡៃ ស៊ីវន្ថា អាយុ៣៣ឆ្នាំ, ឈ្មោះ ឃួន កា(ហៅគុយ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខសញ្ញាទាំង២ខាងលើ មានទីលំនៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ។

ក្រោយឆែកឆេរនៅបន្ទប់ជនសង្ស័យរួចមក កម្លាំងនគរបាលបានរកឃើញ និងដកហូតបានរួមមាន៖ ព្រះប្រក់នាគក្បាល៧ចំនួន១អង្គធំ, រូបព្រះចំនួន២អង្គតូច, គងស្ពាន់តូច-ធំចំនួន៨, ចង្ក្រងស្ពាន់ចំនួន៦, រូបក្របីស្ពាន់១, ឆ្នាំងស្ពាន់១, កូនជញ្ជីងស្ពាន់២, រូបមាន់ស្ពាន់៣, តុំដាក់កំបោរស្ពាន់២, ផ្តិលស្ពាន់១, លោហៈធាតុប្រាក់២ផ្ទាំង, រូបព្រះថ្មកែវ១ និងម៉ូតូMSXចិន ពណ៍ស១គ្រឿង (សេរីចាស់) ។

បច្ចុប្បន្នជនស​ង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួនរក្សាទុកនៅការិល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ជីវ័ន្ត


ចែករំលែក៖