ព័ត៌មានទាន់ហេតុការណ៍៖

ឈប់រថយន្តដេកតាមផ្លូវត្រូវសមត្ថកិច្ចស្ទូចយកទុក

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់ទំនងជាស្រវឹង ហើយបានឈប់រថយន្តលើដងផ្លូវហើយដេកលក់លក់យ៉ាងរំភើយ ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍ហើយត្រូវបានសៃមត្ថកិច្ចស្ទូចរថយន្តទៅរក្សាទុកជៀសវាងស្ទះចរាចរណ៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​៨​នឹង​៥០​នាទី​យប់​ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី កែង​ស្តុ​ប​២០០៤ ដែល​ស្ថិត​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7019 បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈមកដល់ចំណុចកើតហេតុក៏បានមកឈប់ជិតស្តុប២០០៤ ដេកលង់លក់យ៉ាងរំភើយធ្វើឲ្យមានកកស្ទះចរាចរណ៍យ៉ាងខ្លាំង បន្ទាប់មកកម្លាំងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យក៏មកគោះទ្វារហើយក្រោកតែមិនភ្ញាក់ទើបស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានននគរបាលដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ ។

ក្រោយ​ពេល​កើតហេតុ​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​ដឹង​ថា បុរស​ខាងលើ​ស្រវឹង​ល្មម​អាច​បើកបរ​កើត​ដោយ​មិនបាច់​ហៅ​ក្រុម​គ្រួសារ​មក​ទទួល​ឡើយ ហើយឲ្យ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕ សុខាសែនជ័យ


ចែករំលែក៖