ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ស្រវឹងស្រាដើរធ្លាក់រណ្ដៅទឹកស្រោចដំណាំ​លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ វេលោម៉ោង ៩និង៣០នាទីព្រឹក មានករណីមនុស្សលង់ទឹកស្លាប់១នាក់ ស្ថិតនៅ ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ពៅ ភាន់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

មូលហេតុ ជនរងគ្រោះស្រវឹងស្រាដើរធ្លាក់ទឹករណ្តៅស្រោចដំណាំ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖