ភ្នំពេញ៖ ស្ត្រីជើងល្អម្នាក់បានខ្ចីម៉ូតូពីបុរសម្នាក់ថាទៅផ្សារទិញឥវ៉ាន់កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅនៅចំណុចផ្សារ QMI ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ តែបែរជាយកទៅបញ្ចាំហើយព្យាយាមគេចខ្លួនបាត់រហូតវេលាម៉ោង២២និង៤០នាទី ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ទើបជនរងគ្រោះម្ចាស់ម៉ូតូប្រទះឃើញជនសង្ស័យ ក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យជូនសមត្ថកិច្ចដោះស្រាយ ។
ជនសង្ស័យមានឈ្មោះ អ៊ីម សុភាព ហៅដែន ភេទស្រីអាយុ ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ សំ ដារ៉ា ភេទប្រុសអាយុ៣២ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូដែលបាត់បបង់ម៉ាក ហុងដាឌ្រីមសង់សេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ 1FG- 5414. ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនៅបន្ទប់ជួលស្ថិតក្នុងភូមិត្រពាំង្រៃ សង្កាត់ការកាប២ ខណ្ឌពោធិ៍សែនជ័យ ពេលនោះក៏ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ថាទៅផ្សារQMI ដោយសារតែមនុស្សស្គាល់គ្នាក៏ឲ្យគាត់យកទៅតែពេលនោះប្រពន្ធរបស់គាត់ក៏ទៅជាមួយដែរ ។ ខណះទៅដល់មុខផ្សារ QMI ប្រពន្ធរបស់គាត់ក៏បានដើរចូលក្នុងផ្សារបាត់ជាហេតុធ្វើឲ្យជនសង្ស័យបានដៃជិះម៉ូតូយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ក្នុងតម្លៃ៦៥០ដុល្លារ បានលុយចាយវាយហើយគេចខ្លួនបាត់រហូតមក ។
សាក្សីចដែលបានបន្តថា លុះមកដល់ថ្ងៃទី៤ ខែកក្កដានេះទើបប្រទះឃើញ ជនសង្ស័យនៅមុខរោងចក្រស្ថិតក្នុងស្រុកអង្គស្នួលខេត្តកណ្តាលទើបឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ជនសង្ស័យត្រូវបាន នគរបាលប៉ុស្តិ៍កសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ ព្រហ្មទណ្ឌដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន និងបន្តតាមច្បាប់ ៕ សុខាសែនជ័យ