ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តកាមរីហាយប្រ៊ីដបុករបងនិងទ្វារផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងដេកលង់លក់រថយន្តកាមរីហាយប្រ៊ីដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២N ៨៧៧៨ សេរីឆ្នាំ២០០៧ បើករថយន្តលឿនបួងចង្កូតរថយន្ត មិនទាន់ ក៏ជ្រុលបុករបង និងទ្វារផ្ទះប្រជាពលលរដ្ឋ ។

ក្រោយកេីតហេតុ បុរសអ្នកបេីករថយន្តបង្កចុះពីលេីរថយន្តរួចដកសោរថយន្តប្រគល់ឲ្យម្ចាស់ផ្ទះរួច សុំទៅរកលុយសិន ។

ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២៦ តាមបណ្ដោយផ្លូវ៤៨០ ក្រុម២៤ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដេីមថ្លូវ ខណ្ឌចំការមន ។

ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថាមុនកេីតហេតុមានបុរសម្នាក់អាយុប្រហែល៣០ឆ្នាំ ហេីយឃេីញដេកតាមដងផ្លូវ ស្រាប់តែភ្ញាក់ដឹងខ្លួន បេីករថយន្តបន្តដំណេីរទៅមុខបួងចង្កូតមិនទាន់ជ្រុលបុកទ្វារ និងរបងផ្ទះបណ្ដាលរថយន្តខ្ទាតពីចំហៀងខាងឆ្វេង ហេីយចំណែកការខូចខាតរបងថ្ម និងទ្វារដែកផងដែរ ក្រោយកេីតហេតុ បុរសជាអ្នកបេីករថយន្ត បេីកទ្វារចុះពីលេីរថយន្តរួចដកសោរថយន្តប្រគល់ឲ្យស្រ្តីជាម្ចាស់ផ្ទះ ហេីយសុំទៅរកលុយរហូតទាល់តែម៉ោង៩ព្រឹកហេីយនៅតែមិនឃេីញ ក្រោយមកក៏ស្រ្តីម្ចាស់ផ្ទះប្ដឹងសមត្ថកិច្ចជំនាញវាស់វែងចាត់ការតាមផ្លូវច្បាប់ និងទាមទារសំណង៥០០ដុល្លារដេីម្បីជួសជុលផ្ទះ ។

សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌចំការមនបានប្រាប់ថា បុរសម្នាក់បេីកបររថយន្តកាមរីហាយប្រ៊ីដបេីកតាមផ្លូវ៤៨០ ក្នុងទិសដៅពីជេីងមកត្បូង មិនដឹងមូលហេតុអ្វីរេចង្កូតមកខាងឆ្វេងបុករបងថ្ម និងទ្វារដែកផ្ទះបណ្ដាករងការខូចខាងហេីយពេលសមត្ថកិច្ចយេីងចុះមកដល់មិនបានឃេីញបេីករថយន្តបង្កនោះទេក្រោយកេីតហេតុដោយមិនមានអ្នកដោះស្រាយជាមួយផ្ទះរងគ្រោះ ក៏វាស់វែងយយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយជាក្រោយ ៕ ស រស្មី


ចែករំលែក៖