ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្មករក្រឡាប់ទៅធ្វើការរោងចក្រពេលព្រឹកក្រឡាប់ របួសធ្ងន់ស្រាល២០នាក់

ចែករំលែក៖

ខេត្តកណ្តាលៈរថយន្តដឹកកម្មករមួយគ្រឿងដែលដឹកកម្មករ កម្មការិនីទៅធ្វើការរោងចក្រនៅពេលព្រឹក បណ្តាលឲ្យរបួសមនុស្សធ្ងន់ស្រាល២០នាក់ ត្រូវបានអាជ្ញាធរដែនដីដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើហនៅវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ ៣ ត្រង់គីឡូម៉ែត្រលេខ ៣៥-៣៦ ក្នុងភូមិជីម៉ៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

នគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ សម្បត្តិ ភេទប្រុសអាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ ទួលវាសនា ឃុំ មហាឬស្សី ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ ក្រោយកើតហេតុគេចខ្លួនបាត់។រថយន្តនេះជារថយន្តផលិតនៅប្រទេសកូរ៉េ ពាក់ស្លាកលេខ តាកែវ 2A-2204 បានដឹកកម្មករ កម្មការិនីចេញពីខេត្តតាកែវ និងកំពង់ស្ពឺ ទៅធ្វើការនៅរោងចក្រនៅរាជធានីភ្នំពេញដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងមកជើង ហើយពេលបើកមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្តផ្សេងទៀត ហើយបានវាក់ ជាមួយរថយន្តមួយគ្រឿងដែលបើកបញ្ច្រាសទិសគ្នា ធ្វើឲ្យអ្នកបើកបរជាន់ហ្វ្រាំងបង្ខំបណ្តាលក្រឡាប់ចាក់កម្មករ កម្មការិនីចោល របួសធ្ងន់ ស្រាល រដូករណែលតែម្ដង

ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះក្នុងឧប្បត្តិហេតុនេះរួមមាន

១-ឈ្មោះឌិន ទន់ ភេទស្រីអាយុ ២៤ឆ្នាំនៅភូមិ ព្រែកតាមួង ឃុំ ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

២ ឈ្មោះ ស៊ី ភេទស្រី អាយុ ៣០ឆ្នាំនៅភូមិឃុំជាមួយគ្នា

៣ ឈ្មោះ រដ្ឋ ភេទ ស្រីអាយុ ២៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា

៤ ឈ្មោះ ឆិល ស្រីមុំ ភេទ ស្រីអាយុ ២០ឆ្នាំ ភូមិ ឃុំជាមួយគ្នា

៥ ឈ្មោះ ឆិល ស្រីចៅ ភេទ ស្រីអាយុ ២៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា

៦ ឈ្មោះ ឃួន បូរី ភេទ ស្រីអាយុ ២៥ឆ្នាំ ភូមិ ឃុំជាមួយគ្នា

៧ ឈ្មោះ ង៉ែត មុំ ភេទ ស្រីអាយុ ២៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា

៨ ឈ្មោះ នូរ ស្រីរ៉េតភេទ ស្រីអាយុ ៣២ឆ្នាំ ភូមិ ឃុំជាមួយគ្នា

៩ ឈ្មោះ កង ស្រីមុំ ភេទ ស្រីអាយុ ៣០ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១០ ឈ្មោះ អ៊ុក សីន ភេទ ស្រីអាយុ ២០ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១១ ឈ្មោះ នាង សំអឿន ភេទ ស្រីអាយុ ២៤ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១២ ឈ្មោះ ស៊ីម គីមលៀង ភេទ ស្រីអាយុ ៣៧ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១៣ ឈ្មោះ អ៊ីម រ៉ន ភេទ ស្រីអាយុ ២៦ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១៤ ឈ្មោះ ឡាយ សំណាត់ ភេទ ស្រីអាយុ ៣៤ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១៥ ឈ្មោះ ផុល សុគា ភេទ ស្រីអាយុ ៤០ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១៦ ឈ្មោះ ឃីម ណារីន ភេទ ស្រីអាយុ ៤១ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១៧ ឈ្មោះ មុយ ទូ ភេទ ប្រុសអាយុ ៣៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១៨ ឈ្មោះញ៉ន ភី ភេទ ស្រីអាយុ ៣៣ឆ្នាំ ភូមិ ឃុំជាមួយគ្នា

១៩ ឈ្មោះឡែម ចន្ធូភេទ ស្រីអាយុ ៣០ឆ្នាំ ភូមិ ឃុំជាមួយគ្នា

២០ ឈ្មោះ បាក់ សុថេង ភេទ ប្រុសអាយុ ៣៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា

ជនរងទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមៈ រាជធានី ភ្នំពេញ

ចំពោះវត្ថុតាងរថយន្តបង្កត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ ៕ ស្អាងជ័យ


ចែករំលែក៖