ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាម ប្រុសស្រីពីរនាក់​ ពាក់ព័ន្ធលួចចូលដឹកឈើខុសច្បាប់នៅស្រុកកោះញែក​ ប្រគល់ឲ្យបរិស្ថាន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ជនជាតិវៀតណាមប្រុសស្រី ពីរនាក់លួចចូលរកស៉ីដឹកជញ្ចូនឈើ ខុសច្បាប់ក្នុងទឹកដីខ្មែនាំចូលទឹកដីខ្លួន ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការ រដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ចាប់បញ្ជួនខ្លួនទាំងរថយន្តនឹងឈើប្តគល់ ឲ្យមន្ទីរបរិស្ថានចាត់ការបន្ត
ករណីខាងលើធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

វរៈសេនីយ៍ត្រី សូ ជីវន្ត​ នាយរងការិយាល័យប្រឆាំងបទល្មើស​ បានឲ្យដឹងថា ករណីនេះការិយាល័យប្រឆាំងបទល្មើសពិតជាបានបង្ក្រាបមែន​ និងបន្តកសាងសំណុំរឿងបញ្ជួនបន្តទៅមន្ទីរបរិស្ថានចាត់ការតាមនិតិវិធីច្បាប់។

លោកថា​ ជនសង្ស័យពីរអ្នកប្រុសស្រី ត្រូវបានឃាត់ខ្លួន នៅពេលយករថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌គ្រាប់អំពិល ដឹកឈើចំនួន២១ដុំ​ បំរ៉ុងដឹកចូលទឹកដីរបស់ខ្លួន ដោយតៃកុងមានឈ្មោះ វៀង វ៉ាន់ធិញ​ ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ ឡេ យ៉ុង ភេទស្រី អាយុ៤៣ឆ្នាំ អ្នកទាំងពីរជាជនជាតិវៀតណាម។

មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ បញ្ជាក់នៅថ្ងៃទី០៦ ខែកក្កដានេះថា កំពុងកសាងសំណុំរឿង​ ដើម្បីបន្តចាត់ការលើករណីនេះ នឹងបញ្ចូនជនសង្ស័យទាំងពីរអ្នក ទៅសាលាតំបូងខេត្តចាត់ការ បន្តតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖