ភ្នំពេញ៖ របាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ១០រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើង ចំនួន ៦លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់ ២នាក់ រងរបួសស្រាល ៩នាក់(ស្រី២នាក់) មិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ១០នាក់ (យប់៨នាក់) ។
គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១៣គ្រឿង ក្នុងនោះមានម៉ូតូ ៤គ្រឿង រថយន្តធុនតូច ៤គ្រឿង រថយន្តធំ ២គ្រឿង និងយានផ្សេងៗ ៣គ្រឿង ។
កត្តាមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន ២លើក(ស្លាប់២នាក់), មិនគោរពសិទ្ធិ ១លើក, ប្រជែង ១លើក(ស្លាប់១នាក់), បត់គ្រើថ្នាក់ ១លើក និង មិនប្រកាន់ស្តាំ ១លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៥លើក ផ្លូវខេត្ត/ក្រុង ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ៣លើក គោយន្ត ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកណ្តាល ១លើក ស្លាប់១នាក់, ក្រចេះ ១លើក ស្លាប់១នាក់, កំពង់ឆ្នាំង ២លើក ស្លាប់១នាក់ របួស៦នាក់(ស្រី២នាក់), កំពត ១លើក របួស៣នាក់ និងខេត្តរតនគិរី ១លើក របួស២នាក់ ៕