ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារខុនដូ៩៩៩ស្លាប់ភ្លាមៗនៅសង្កាត់ទំនប់ទឹក ខណ្ខចំកាមន

ចែករំលែក៖

ភ្នំពេញ​: កម្មករសំណង់ម្នាក់បានធ្លាក់ ពីលើអគារខុនដូ ៩៩៩ស្លាប់ភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃសៅរ៍ ១០​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅចំណុចការដ្ឋានខុនដូបុរី៩៩៩ តាមបណ្តោយផ្លូវលេខ២៧១ កែង១៨៧ ក្រុម១៦ ភូមិ២ សង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពបុរសរងគ្រោះឈ្មោះ ម៉េង សារិន ភេទប្រុស អាយុ18ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងការដ្ឋានសំណង់ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី1 ខណ្ឌមានជ័យ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរថយក្រោយ ហើយស្រាប់តែធ្លាក់ចូលក្នុងប្រអប់ជណ្តើរយន្តពីជាន់ទី២១ មកដល់ដីក៏បានស្លាប់ភ្លាមៗនៅកន្លែងតែមង្ត រួចក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ និងធ្វើ​កោសល្យវិច័យផងដែរ ។

បច្ចុប្បន្នសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ សរស្មី


ចែករំលែក៖