ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០:០០នាទី ថ្ងៃសៅរ៍ ១០​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៤៧-១៤៨ ភូមិជីមាឃ ឃំុកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត សាំងយ៉ុង ពណ៌បៃតងចាស់ ស្លាកលេខ ភ្នំពេញ 2AK. 6360 បើកបរទឹសពីត្បូងទៅជើង ដោយឈ្មោះ យ៉ យ៉ាំងថេរ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិដៃនៀត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ។ អ្នករួមដំណើរជាមួយ ឈ្មោះ យ៉ យ៉ាំងធី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរ ត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ។

ចំណែក ម៉ូតូ C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1F.2955 បើកបរទឹសដៅពីជើងទៅត្បូង ដោយឈ្មោះ ជ័យ សុកជា ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ ជនរងគ្រោះមិនពាក់មួកសុវត្ថិភាព ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង ប្រមូល វត្ថុងតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ។ សាកសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តបើកមិនប្រកាន់ស្តាំ ៕ ប៊ុន រិទ្ធី


ចែករំលែក៖